មនុស្ស​ជាង​១០០​នាក់​ ដែល​បាន​ចូលរួម​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​មួយ​នៅ​ឥណ្ឌា​ រកឃើញវិជ្ជមាន​ជំងឺCOVID-19​

ចែករំលែក៖

អន្តរជាតិ៖ ​យោងតាម​ការផ្សាយ​របស់ Times of India បាននិយាយថា មានពិធីមង្គលការ​មួយ ត្រូវបាន​រៀបចំឡើង​នៅ​រដ្ឋ Bihar ដោយមាន​អ្នកចូលរួម​ប្រមាណ​៤០០​នាក់ ​។ ប៉ុន្តែមនុស្ស​ជាង​១០០​នាក់​ ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះ មាន​លទ្ធ​ផលតេស្ត​វិជ្ជមាន​នៃ COVID-19 ស្របពេល​ដែល​កូន​កំ​លោះ​ត្រូវបាន​រាយការណ៍​ថា ទទួលមរណភាព​នា​រយៈពេល​២​ថ្ងៃ​បន្ទាប់ពី​ពិធី​មង្គល​របស់ខ្លួន​។​

របាយការណ៍​បាន​បង្ហាញថា កូន​កំ​លោះ​បានធ្វើ​ដំណើរ​ទៅ​ស្រុកកំណើត​របស់ខ្លួន​នៅ O Paliganj កាលពី​ពាក់កណ្តាល​ខែឧសភា ហើយ​មាន​រោគសញ្ញា ប៉ុន្តែ​ក្រុមគ្រួសារ​មិនបាន​យកចិត្តទុកដាក់​លើ​សំណើសុំ​ពន្យា​ពេល​អាពាហ៍ពិពាហ៍​របស់គាត់​នោះឡើយ​។​

​តាម​សំដី​សមាជិកគ្រួសារ​ម្នាក់​ដែល​ដកស្រង់​ដោយ The Indian Express បុរស​ដែលជា​កូន​កំ​លោះនោះ បាន​សុខភាព​មិនល្អ​តាំងពី​ថ្ងៃទី​១៤ខែមិថុនា មកម្ល៉េះ ប៉ុន្តែ​មេ​គ្រួសារ​ទាំងពីរ​មិន​ព្រម​ពន្យា​រពេល​ការ​ឡើយ ដោយ​លើកឡើង​ពី​បញ្ហា​ហិរញ្ញវត្ថុ និង​ការរៀបចំ​ផ្សេងៗ​។​

សូមជម្រាបថា អាពាហ៍ពិពាហ៍​មួយ​នេះ បានធ្វើឡើង​កាលពី​ថ្ងៃទី​១៥ ខែមិថុនាកន្លងទៅ ដោយ​គេ​ជឿថា កូន​កំ​លោះ ជា​អ្នកចម្លង​ដ៏​ធំ​នៃ​ជំងឺ​រាលដាល​សាកល COVID-19 ទៅកាន់​ភ្ញៀវ និង​ក្រុមគ្រួសារ​របស់ខ្លួន​។​

​បច្ចុប្បន្ន ឥណ្ឌា​ក្លាយជា​ប្រទេស​ដែលមាន​ករណី​ឆ្លង COVID-19 ច្រើនជាងគេ​នៅ​អាស៊ី​ដោយ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ មាន​ជាង​៦០​ម៉ឺន​ករណី ស្លាប់​ជិត​១៨០០០​នាក់ និង​សះស្បើយ​ជិត​៣៦​ម៉ឺន​នាក់​ ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print