ក្រុមមេឃខៀវ Man City បានបំបាក់ក្រុមហង្សក្រហម Liverpool ក្នុងលទ្ធផល ៤ទល់០ក្នុងទឹកដីរបស់ ខ្លួនក្នុងការប្រកួរក្របខ័ណ្ឌអង់គ្លេស Premier League សប្តាហ៍ទី៣២ កាលពីរាត្រីថ្ងៃម្សិលមិញ។ នេះបើតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទីសុក្រ ទី៣ កក្កដានេះ។
៤គ្រាប់របស់ក្រុមម្ចាស់ផ្ទះមេឃខៀ Man City រកបានដោយកីឡាករ De Bruyne ដោយបាល់ពិន័យ១១មែត្រនៅនាទីទី២៥ គ្រាប់ទី២រកបានដោយកីឡាករ Sterling នៅនាទីទី៣៥ គ្រាប់បាល់ទី៣ រកបានដោយកីឡាករ Foden នៅនាទីទី៤៥ និងគ្រាប់បាល់ទី៤ជាការស៊ុតបញ្ចូលទីខ្លួនឯងដោយកីឡាករ Oxlade-Chamberlain នៅនាទីទី៦៦។ ទោះបីចាញ់ក្រុមមេឃខៀវក៏ដោយក៏ក្រុមហង្សក្រហមឈ្នះពិន្ទុដាច់ក្រុមលេខ២ទៅហើយ ហើយនឹងត្រៀមប្រារព្ធពិធីលើកពានរង្វាន់លីកកំពូលអង់គ្លេសរបស់ខ្លួនក្រោយនៅសល់ប្រមាណ៥ប្រកួតទៀតចប់រដូវកាល។
ចំណែកក្រុមអធិរាជស Real Madrid បានត្រឹមស្មើ ០ទល់០ជាមួយក្រុមភ្ញៀវGetafe បើទោះបីក្រុម Real Madrid ព្យាយាគ្រប់គ្រងបាល់ និងព្យាយាមរកគ្រាប់បាល់ក៏ដោយក៏មិនប្រែប្រួល និងស៊ុតបញ្ជូលទីឡើយ។ លទ្ធផលនេះធ្វើឲ្យក្រុម Real Madrid ឈរចំណាត់ថ្នាក់លេខ១ លើសក្រុមលេខ២ Barcelona តែ១ពិន្ទុប៉ុណ្ណោះ អាចប្រឈមនឹងការបាត់បង់ឱកាសលើកពានលីកកំពូលអេស្ប៉ាញរដូវកាលនេះ ប្រសិនបើបន្តចាញ់ ឬស្មើបែបនេះទៀត ៕
ដោយ៖ ភារៈ