ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញ និងឱ្យបងប្អូនគួរយល់ដឹងពីផ្លាកសញ្ញាបំរាម ដោយបញ្ជាក់ថា៖ ហាមចូលចំពោះរថយន្តដឹកអ្នកដំណើរធុនធំ” | “ហាមចូលចំពោះយានយន្តគ្រប់ប្រភេទ” | “ហាមចូលចំពោះ ទោចក្រយាន”។ នេះបើយោងតាមផ្លាកសញ្ញានេះ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ទៀតថា៖ ផ្លាកសញ្ញាបំរាម ដែលមាននៅលើដងផ្លូវសាធារណៈ គឺជាការដាក់បំរាមដល់អ្នកបើកបរ មិនឱ្យប្រព្រឹត្តខុសពីខ្លឹមសារនេះឡើយ។ ដូចនេះអ្នកបើកបរ ត្រូវអនុវត្ត និងគោរពដាច់ខាត។
ដើម្បីយល់ដឹងពីផ្លាកសញ្ញាចរាចរណ៍បន្ថែម ឬទ្រឹស្តីនៃការបើកបរ សូមទាញយកកម្មវិធី Cambodia Driving Rules ដោយឥតគិតថ្លៃ៖
– App Store (iOS): https://dr.mpwt.gov.kh/ios
– Play Store (Android): https://dr.mpwt.gov.kh/android ៕
...
ដោយ៖ សិលា