តំណាងលោករដ្ឋមន្ត្រី លឹម គានហោ បាននាំយកទៀនព្រះវស្សា​ ទេយវត្ថុ​ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា​ចំនួន​ ០៦វត្ត​

ចែករំលែក៖

ខេត្តកណ្តាល៖ នៅថ្ងៃព្រហស្បតិ៍្ត​ ១២កេីត​ ខែអាសាឍ​ ឆ្នាំជូត​ ទោស័ក​ ព.ស​២៥៦៤​ ត្រូវថ្ងៃទី​ ០២ខែកក្កដា​ ឆ្នាំ២០២០​ លោក ម៉ៅ​ ហាក់​ លោក តែ​ ណាវុធ​ លោក សូ​ សុភ័ទ្ទ​ លោក​ស្រី​ ញឹម​ សុភា​ លោក​ យិន​ សាវុធ​ ដែលជាប្រធាន​ អនុប្រធាន និងព្រមទាំងសមាជិក​ក្រុមការងារថ្នាក់ជាតិ​ចុះជួយ​ឃុំជ្រៃលាស់​ បាននាំយកទៀនព្រះវស្សា​ ទេយវត្ថុ​ និងបច្ច័យរបស់​ លោក​ លឹម​ គានហោ​ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកស្រី ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា​ចំនួន​ ០៦វត្ត​ ដែលក្នុង​ ០១វត្តៗ​ មាន​ ៖
-ទៀនព្រះវស្សា​ ចំនួន​ ០១​គូ
-អង្ករ​ ចំនួន​ ២បាវ​ ស្មេីនឹង​ ១០០​គីឡូក្រាម
-មី​ ចំនួន​ ៥កេស​
-ប្រេង​ ០១កាន​ ចំណុះ​ ៣០លីត្រ
-បច្ច័យ​ ៤២០.០០០រៀល
-និងគ្រឿងបរិក្ខាមួយចំនួន​។
ក្រុមការងារបានឧបត្ថម្ភ​ដល់​ តាជី​ យាយជី​ ក្រុមការងារមូលដ្ឋានឃុំ​ ប៉ូលិស​ និង​ប្រជាការពារ​ ដែលបានចូលរួម​ ចំនួន​ ៨៣នាក់​ ក្នុងម្នាក់ៗ​ ២០.០០០រៀល​ ។
បន្ទាប់មក​ក្រុមការងារ​ សហការណ៍​ជាមួយយុវជនឃុំ​ បានទៅសួរសុខទុក្ខ​គ្រូសារសព​ លោក​ អុី​ សារិន​ អាយុ​៥១ឆ្នាំ​ នៅភូមិត្រពាំង​ព្រលិត​ ដែលបានគ្រោះថ្នាក់​ដោយសារ​ផ្ទះគ្រាប់បែកកែឆ្នៃ​ ព្រមទាំងចូលរួមបុណ្យ​ចំនួន​ ១០០.០០០រៀល​ និងឧបត្ថម្ភ​ អនុប្រធានភូមិត្រពាំងព្រលិត​ យុវជនឃុំ​ជ្រៃលាស់​ និងប្រជាការពារ​ ចំនួន​ ៨០.០០០រៀល​ លោកមេភូមិពពែ​ ៥០.០០០រៀល​ ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print