ឡាវ​កំពុង​ជំរុញ​គម្រោង​វា​រី​អគ្គិសនី​ នៅលើ​តួ​ទន្លេមេគង្គ ទោះបីជា​ប្រទេស​ជិត​បង្ហាញ​ក្តីបារម្ភ ពីផលប៉ះពាល់​ដល់​ជលផលក៏ដោយ

ចែករំលែក៖

អន្តរជាតិ៖ គណៈកម្មការទន្លេមេគង្គ (MRC) បាននិយាយកាលពីថ្ងៃពុធទី១ ខែកក្កដាកន្លងទៅថ្មីៗនេះបានបញ្ជាក់ថា គម្រោងទំនប់វារីអគ្គិសនីហ្លួងប្រាបាង្គ ប្រទេសឡាវ ដែលមានកម្លាំង ១៤០០មេហ្គាវ៉ាត់នេះ នឹងក្លាយជាទំនប់វារីអគ្គិសនីបំផុតទី របស់ប្រទេសឡាវលើតួទន្លេមេគង្គដែលគ្រោងចាប់ផ្តើមនៅឆ្នាំនេះទោះបីជាប្រទេសជិតបង្ហាញក្តីបារម្ភអំពីលទ្ធភាពដែលទំនប់វារីអគ្គិសនីនេះធ្វើឱ្យប៉ះពាល់ដល់ជលផល និងកសិកម្មនៅខ្សែទឹកខាងក្រោមក៏ដោយ

គណៈកម្មាធិការនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «​ខណៈប្រទេសទាំងបីទទួលស្គាល់អធិបតេយ្យភាព និងសិទ្ធិរបស់ប្រទេសឡាវនោះ​…​ប្រទេសទាំងនេះស្នើឱ្យប្រទេសឡាវពិចារណាអនុសាសន៍របស់ពួកគេ​»​

ទោះយ៉ាងណា តាមសន្ធិសញ្ញាមេគង្គឆ្នាំ ១៩៩៥ ប្រទេសជិតខាងទាំង មិនមានសិទ្ធិវេតូគម្រោងណាមួយនៅក្នុងប្រទេសឡាវទេរដ្ឋាភិបាលកម្ពុជាបានប្រាប់គណៈកម្មការទន្លេមេគង្គ ក្នុងអំឡុងដំណើរការពិគ្រោះយោបល់នេះថា

«​គួរមានការសិក្សាវាយតម្លៃបន្ថែមទៀត អំពីផលប៉ះពាល់ឆ្លងព្រំដែន​»​ រីឯប្រទេសវៀតណាមបានស្នើឲ្យប្រទេសឡាវ «​ទុកពេលវេលានិងធនធានបន្ថែមទៀត ដើម្បីវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងព្រំដែន​»​

សូមជម្រាបថា រដ្ឋាភិបាលប្រទេសកម្ពុជា ថៃនិងវៀតណាមបានលើកអំពីកង្វល់របស់ពួកគេប្រាប់ប្រទេសឡាវ ហើយជំរុញឱ្យទុកពេលបន្ថែមទៀត ដើម្បីវាយតម្លៃផលប៉ះពាល់ បន្ទាប់ពីគណៈកម្មការនេះបានបញ្ចប់ដំណើរការពិគ្រោះយោបល់ជាផ្លូវការរយៈពេល ខែ សម្រាប់គម្រោងនេះកាលពីថ្ងៃអង្គារ

ការសិក្សារបស់គណៈកម្មកាទន្លេមេគង្គបានបង្ហាញថា ទំនប់លើតួមេទន្លេមេគង្គអាចធ្វើឱ្យខូចខាតដល់ដីស្រែ នៅខ្សែទឹកខាងក្រោម ដោយរារាំងលំហូរដីល្បាប់ចូលក្នុងតំបន់ដីសណ្តទន្លេមេគង្គ និងរារាំងចលនារបស់ត្រី រដ្ឋាភិបាលឡាវមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេដោយការអភិវឌ្ឍទំនប់វារីអគ្គិសនីគឺជាកត្តាសំខាន់មួយរបស់ប្រទេសឡាវ ក្នុងការលក់ថាមពលអគ្គិសនីប្រមាណ ម៉ឺនមេហ្គាវ៉ាត់ ទៅប្រទេសជិតខាង នៅឆ្នាំ២០៣០

គួរបញ្ជាក់ថា កាលពីឆ្នាំមុន ប្រទេសឡាវបានធ្វើទំនប់វារីអគ្គិសនីពីរ គឺទំនប់សាយាបូរី កម្លាំង ១២៨៥មេហ្កាវ៉ាត់ និងទំនប់ដនសាហុង កម្លាំង២៦០មេហ្កាវ៉ាត់ ទោះជាក្រុមបរិស្ថានជំទាស់ក៏ដោយ

នៅពេលទំនប់ថ្មីពីរនេះលេចរូបរាងតាមអ៊ីធើណិ ទឹកទន្លេមេគង្គបានស្រកដល់កម្រិតទាបបំផុតក្នុងរយៈពេលជាងកន្លះសតវត្សរ៍ ដែលនាំឱ្យមានសំណួរពីក្រុមបរិស្ថាន ទំនប់វារីអគ្គិសនីហ្លួងប្រាបាង្គគឺជាគម្រោងអភិវឌ្ឍន៍រួមរបស់រដ្ឋាភិបាលឡាវ ក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនប្រេងនិងឧស្ម័នវៀតណាមឈ្មោះ Petro Vietnam Power Cooperation និងក្រុមហ៊ុនសំណង់ដ៏ធំរបស់ថៃឈ្មោះ Ch Karnchang PCL​

លោក Pianporn Deetes សកម្មជនថៃនៃអង្គការទន្លេអន្តរជាតិ (International Rivers) បាននិយាយថា លទ្ធផលនៃការពិគ្រោះយោបល់តែងតែបង្ហាញយ៉ាងច្បាស់លោកនិយាយទៀតថា «​ដំណើរការនេះមិនដែលនាំឱ្យមានការជជែកវែកញែកប្រកបដោយអត្ថន័យអំពីផលប៉ះពាល់ អំពីបញ្ហាដែលអាចកើតចេញពីគម្រោងវារីអគ្គិសនីទាំងនេះទេ ដូច្នេះសំណួរដែលប្រជាជន អង្គការក្រៅរដ្ឋាភិបាល និងរដ្ឋាភិបាលនានាលើកឡើងមិនដែលទទួលបានការឆ្លើយតបត្រឹមត្រូវទេ​»៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print