កំពូលមហាសេដ្ឋីបច្ចេកវិទ្យាលំដាប់ទី៣របស់ចិន បន្ទាប់ពីលោក Jack Ma ប្រកាសលាលែងពីតំណែង

ចែករំលែក៖

អន្តរជាតិ៖ កំពូលមហាសេដ្ឋីបច្ចេកវិទ្យាលំដាប់ទី៣របស់ចិន បន្ទាប់ពីលោក Jack Ma គឺលោក Colin Huang ស្ថាបនិកក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំ និងល្បីរបស់ចិន Pinduoduo Inc. បានប្រកាសលាលែងពីតំណែង នាយកប្រតិបត្តិ (CEO) ខណៈដែលគិតត្រឹមពេលនេះលោកមានទ្រព្យសម្បត្តិសរុបប្រមាណជិត ៤៤ពាន់លានដុល្លារអាមេរិក នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo Finance នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញ

សារព័ត៌មាន Yahoo Finance បាននិយាយថា លោក Colin Huang បានប្រកាសចុះចេញពី តំណែងនាយកប្រតិបត្តិជាផ្លូវការ និងបានប្រគល់តំណែងទៅឱ្យលោក Lei Chen ប្រធានផ្នែកបច្ចេកកវិទ្យា (CTO) ឡើងកាន់តំណែងជំនួសវិញ រីឯលោក Colin Huang ត្រូវបានគេដឹងថាទំនងជាទៅកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាល។

កំពូលមហាសេដ្ឋីបច្ចេកវិទ្យាវ័យ ៤០ឆ្នាំរូបនេះ បានថ្លែងនៅក្នុងសេចក្ដីប្រកាសថា «ខ្ញុំសង្ឃឹមថា តាមរយៈនៃការផ្លាស់ប្ដូរការគ្រប់គ្រងនេះយើងអាចប្រគល់ភារកិច្ច និងការទទួលខុសត្រូវ កាន់តែច្រើនទៅឱ្យសហសេវិកវ័យក្មេងៗជំនាន់ក្រោយជាអ្នកដឹកនាំ ហើយវាក៏ជាការផ្ដល់និងការទទួលឱកាសដើម្បីឱ្យក្រុមហ៊ុន Pinduoduo មានការរីកចម្រើន និងប្រែក្លាយទៅជាក្រុមហ៊ុនចាស់ទុំមួយជាមួយនឹងស្មារតីសហគ្រិនភាពជាបន្ត »

សូមជម្រាបថា Pinduoduo Inc. ជាក្រុមហ៊ុនលក់ទំនិញអនឡាញមួយរបស់ចិន ដូចគ្នាទៅនឹងក្រុមហ៊ុន Alibaba ប៉ុន្តែបើនិយាយពីការផ្ដល់សេវាកម្ម និងការ ផ្ដល់ ជូន ផ្សេងៗដល់អតិថិជនវិញ គឺ Pinduoduo Inc. មានភាពខុសប្លែកពី Alibaba ហេតុនេះហើយទើបអាចឈរជើងបាន រហូតដល់ចេញលក់មូលបត្រភាគហ៊ុនដំបូង (IPO) កាលពីឆ្នាំ២០០៨ ទទួលបាន .៦ពាន់លានដុល្លារ ហើយគិតមកដល់ពេលនេះគឺPinduoduo Inc. មានតម្លៃរហូតដល់ ១០២ពាន់លានដុល្លារ។

ជាមួយគ្នានោះដែរ លោក Huang បានចែករំលែកនូវហ៊ុនដែលមានប្រមាណជា .៧ភាគរយនៃភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុនPinduoduo Inc. ទៅឱ្យក្រុមហ៊ុនដែលជាដៃគូជ្រាវជ្រាវ និង .៤ភាគរយនៃភាគហ៊ុនសរុប ទៅបង្កើតស្ថាប័នមូលនិធិសប្បុរធម៌ថ្មីមួយជាមួយនឹងក្រុមការងារ។

គួរបញ្ជាក់ថា លោក Colin Huang ធ្លាប់បានចូលបម្រើការងារជាអ្នកហាត់ការនៅក្នុងក្រុមហ៊ុន Microsoft និងក្រោយមកក្លាយជាវិស្វករមួយរូបនៅក្នុងក្រុមហ៊ុន Google នាឆ្នាំ ២០០៤ នៅលើទឹកដីសហរដ្ឋអាមេរិក៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print