លួចម៉ូតូគេគេចខ្លួនបាន១ថ្ងៃ​ ស្អែកឡើងសមត្ថកិច្ចប៉ុស្ដិ៍ចាក់អង្រែលើស្រាវជ្រាវឈានដល់ចាប់វាយខ្នោះ

ចែករំលែក៖

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់​ ក្រោយពីធ្វើសកម្មភាពលួចយកម៉ូតូគេ១គ្រឿងបានសម្រេចហើយគេចខ្លួនបានមួយថ្ងៃ ត្រូវបានកម្លាំងនគបាលប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែលេី​សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនបាន នៅវេលាម៉ោង៩ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ 

​លោកនាយប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែលេី​ អ៊ុំ​ រតនា​ បានឲ្យដឹងថា​ ជនសង្ស័យខាងលេីមានឈ្មោះ  អុិន ចន្ថា ហៅ ខ្មៅ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ   ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(មានផ្ទុកសារធាតុញៀនទេ) ។ ចំណែកជនរងគ្រោះឈ្មោះ ខេង វិចិត្ត ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ​ ភូមិព្រែកតានូសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ    មុខរបរបុគ្គលិកសណ្ឋាគារណាហ្គាវើលដ៍។ រីឯវត្ថុតាងចាប់យកមានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AF-1604  (ជារបស់ជនរងគ្រោះ)  និងដែកបន្ទះមានចុងស្រួចចំនួន១, ដែកដងវ៉ែនតាចំនួន១, កូនសោម៉ូតូ១ (ជារបស់ជនសង្ស័យ)   

លោក​ អ៊ុំ​ រតនា​ នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលេី​បានឲ្យដឹងទៀតថា​ កាលពីថ្ងៃទី២​ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង១៧និង០០នាទី ជនរងគ្រោះឈ្មោះខេង វិចិត្ត  ភេទប្រុស អាយុ៣០ឆ្នាំ បានយកម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AF- 1604  មកចាក់សោចតទុកនៅមុខផ្ទះជួល ផ្លូវលំ ភូមិព្រែកតានូ  សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ (ចំណុចកើតហេតុ)  ហើយចូលទៅសម្រាកក្នុងផ្ទះរហូតដល់វេលាម៉ោង២១ៈ០០នាទីថ្ងៃដដែល ជនរងគ្រោះឈ្មោះ ខេង វិចិត្ត បានចេញពីក្នុងផ្ទះមកមើលម៉ូតូស្រាប់តែបាត់មិនឃើញ   

​លុះមកដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៧ៈ២០នាទី ទើបជនរងគ្រោះឈ្មោះ ខេង    វិចិត្ត មកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើឲ្យជួយស្រាវជ្រាវ ខណៈនោះកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើបានចុះទៅពិនិត្យនៅកន្លែងកើតហេតុធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង៩ៈ០០នាទីថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២០ ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អុិន ចន្ថា ហៅ ខ្មៅ ភេទប្រុស អាយុ ២៥ឆ្នាំ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅ សង្កាត់ និរោធ ខណ្ឌ ច្បារអំពៅ និងចាប់យកវត្ថុតាងមានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AF 1604 (ជារបស់ជនរងគ្រោះដែលបាត់) យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើដើម្បីចាត់ការតាមនីីតិវិធីតែម្តង។ 

​បច្ចុប្បន្នជនសង្ស័យឈ្មោះអុិន  ចន្ថា  ហៅ ខ្មៅ  ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕​ ដោយ៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print