UNICEF៖ ថ្នាំព្យាបាល COVID-19 កំពុងស្ថិតក្នុងការបញ្ជាទិញ សម្រាប់ប្រទេសក្រីក្រ

ចែករំលែក៖

អន្តរជាតិ៖ យោងតាមសារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញផ្សាយថា ថ្នាំ ដិចហ្សាមេតាសុន(dexamethasone) គឺជាថ្នាំដែលត្រូវបានគេបញ្ជាក់ថា មានប្រសិទ្ធខ្ពស់ក្នុងការព្យាបាលអ្នកជំងឺ COVID-19 ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។នេះបើយោងតាមការបញ្ជាក់ពី មូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ (UNICEF)  អង្គការមួយនេះ សង្កត់ធ្ងន់ថាយើងកំពុងនិងពន្លឿនការចរចាទិញថ្នាំ ដិចហ្សាមេតាសុន (dexamethasone) សម្រាប់ប្រជាជន .៥លាននាក់ នៅក្នុងប្រទេសក្រីក្រ ដែលអាចរកបានប្រាក់ចំណូលទាប និងមធ្យម

អង្គការUNICEF គូសបញ្ជាក់ថា ការពន្លឿនកិច្ចចរចាទិញថ្នាំ dexamethasone ធ្វើឡើងនៅក្រោមកិច្ចព្រមព្រៀងដឹកនាំដោយអង្គការUNITAID និង Wellcome ក្រោមក្របខណ្ឌនៃផែនការ បង្កើនការព្យាបាលរបស់អង្គការសុខភាពពិភពលោក WHO

ដោយឡែកលោក Philippe Duneton នាយកប្រតិបត្តិស្ដីទីនៃអង្គការ UNITAID បានបញ្ជាក់ដូច្នេះដែរថា «ជាមួយការពន្លឿន ការទិញថ្នាំdexamethasone យើងមានគោលបំណងធានាឱ្យបាននូវសមភាព នៃការទទួលបានការព្យាបាល សម្រាប់ប្រជាជននៅតាមប្រទេសមានប្រាក់ចំណូលទាប និងមធ្យម ក៏ដូចជាបញ្ជៀសការខ្វះខាត និងតម្រូវការពីតំបន់ ឬប្រទេសមួយចំនួននៃពិភពលោក»៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print