ចៅសង្កាត់​ត្រពាំង​ក្រសាំង ចៅសង្កាត់រង និង​អនុ​ប្រធានភូមិ ២​នាក់ ត្រូវតុលាការ​ចេញ​ដីកាកោះ​ឲ្យ​ចូល​បំភ្លឺ​លើសំណុំរឿងក្លែងបន្លំ​ឯកសារ​សាធារណៈ​

ចែករំលែក៖

ភ្នំពេញ​៖ លោក ​សាយ​ ណូ​រ៉ា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ២៥ ខែមិថុនា​ ឆ្នាំ២០២០កន្លងទៅ បានចេញ​ដីកា​កោះហៅ​មនុស្ស​ទាំង ៤នាក់​ក្នុងករណី​ខាងលើ​ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំ​ពេ​ញី ដើម្បី​បំភ្លឺ​ពី​ដំណើររឿង​បណ្ដឹង​របស់លោក​មេធា​វី ផែង ស៊ី​ដេ​ត ចុះ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០ ពីបទប្រើប្រាស់​អំពើហិង្សា និងក្លែងបន្លំ​ឯកសារ​សាធារណៈ។​

តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​រូបនោះ បាន​បញ្ជាក់ថា មនុស្ស​ទាំង ៤នាក់ ដែលត្រូវចេញ​ដីកា​កោះហៅក្នុងនោះមាន​លោក​ចៅសង្កាត់ត្រពាំង​ក្រសាំង និង​លោក​ចៅសង្កាត់រង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រមទាំង​មនុស្ស​២​នាក់​ទៀត ក្នុងនោះ​ម្នាក់​មាន​តួនាទី​ជា​អនុប្រធាន​ភូមិ​ក្រាំង ប្រើប្រាស់​អំពើហិង្សា លួច​លក់​អចលនវត្ថុ​អ្នកដទៃ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ដែល​សង្ស័យថា​ផ្ដើមចេញពី​រឿង​ទំនាស់​ដីធ្លី​។​

លោក ​សាយ​ ណូ​រ៉ា បន្តថា អ្នកទាំង៤នាក់នេះ ទី១,ឈ្មោះ ហ៊​ត រដ្ឋា ភេទ​ប្រុស ជា​ចៅសង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ (​ជា​សាក្សី​) ឲ្យ​ចូលខ្លួន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​។​ ទី២,ឈ្មោះ ស៊ឹម ភូ​ន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជា​ចៅសង្កាត់រង​សង្កាត់​ត្រពាំង​ក្រសាំង មាន​ទីលំនៅ​ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ (​ជា​ជនសង្ស័យ​) ឲ្យ​ចូលខ្លួន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​។​ ទី៣, ឈ្មោះ ញ៉េ​ង ច​យ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យរាជធានី​ភ្នំពេញ (​ជា​ជនសង្ស័យ​) ឲ្យ​ចូលខ្លួន​ទៅកាន់​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​។ អ្នក​ទាំ​៣ ត្រូវ​ចូលខ្លួន​ទៅ​ដើម្បី​បំភ្លឺ​ពី​ដំណើររឿង​បណ្ដឹង​របស់លោក​មេធាវី ផែង ស៊ី​ដេ​ត ចុះ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០ដែល​បាន​ចោទ​ពីបទ​ប្រើប្រាស់​ហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុច្ចរិត​, ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​, លួច​លក់​អចលនវត្ថុ​អ្នកដទៃនិង​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​។​

ចំណែកទី៤, ឈ្មោះ សួន សុ​ខេន ភេទ​ប្រុស ជា​អនុ​ប្រធានភូមិ​ក្រាំង​មាន​ទីលំនៅ​ភូមិ​ក្រាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យរាជធានី​ភ្នំពេញ (​ជា​ជនសង្ស័យ​) ឲ្យ​ចូលខ្លួន​ទៅកាន់​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ ដើម្បី​បំភ្លឺ​ពី​ដំណើររឿង​បណ្ដឹង​របស់លោក​មេធា​វី ផែង ស៊ី​ដេ​ត ចុះ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០ ពីបទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ។

ដោយឡែកពាក់ព័ន្ធករណីខាងលើនេះ អង្គភាពនគរដ្រេហ្គន បានទូរស័ព្ទ សុំការបំភ្លឺពីលោក ហ៊​ត រដ្ឋា ចៅសង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ (​ជា​សាក្សី​) កាលពីល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះ លោកបានបញ្ជាក់ថា លោកនិងចូលខ្លួន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៩ ខែកក្កដាខាងមុននេះ តាមពេលកំណត់ ។ ចំណែករឿងផ្សេងទៀតគាត់សុំមិននិយាយ ៕ ដោយ៖សុខា សែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print