ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ : នៅថ្ងៃទី ០៣ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង ២០:២០នាទី នៅចំណុចភូមិយ៉ាងពីស ឃុំសង្កែសាទប កម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បានឃាត់មុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបានម្នាក់។
ជនសង្ស័យខាងលើមាន ឈ្មោះ សុន ឃ្នៀង ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិស្វាយភ្លោះ ឃុំព្រៃក្រសាំង ស្រុកឧដុង្គ។
ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន៨កញ្ចប់តូច, ទូរស័ព្ទដៃ ១ រួមនឹងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនមកខាងការិយាល័យជំនាញប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋានខេត្តកំពង់ស្ពឺដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕ស សម


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print