Update៖សាកសពកម្មករអណ្តូងរ៉ែជិត២០០នាក់ ដែលជួបគ្រោះថ្នាក់រអិលបាក់ដីនៅមីយ៉ាន់ម៉ា ត្រូវបញ្ចុះរួមគ្នា

ចែករំលែក៖

អន្តរជាតិ៖ សាកសពកម្មករអណ្តូងរ៉ែចំនួន ១៧២នាក់ ដែលក្រុមសង្រ្គោះរុករកយកចេញ ពីក្នុងគំនរដីបាក់ និងល្បាប់ភក់ ក្រោយជួបគ្រោះធម្មជាតិរអិលបាក់ដីប្រទេសមីយ៉ាន់ម៉ា កាលពីប៉ុន្មានថ្ងៃមុននោះ ត្រូវបានអាជ្ញាធររដ្ឋកាឈីន (Kachin) ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បានជីករណ្តៅដ៏ធំមួយ ដើម្បីបញ្ចុះសាកសពកម្មរទាំងអស់នោះរួមគ្នាតែម្តង នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០។

អាជ្ញាធររដ្ឋកាឈីន (Kachin) បានបញ្ជាក់ថា នេះមិនមែនជាលើកទី នោះទេសម្រាប់ប្រទេសមីយ៉ាន់ម៉ា ដែលបានកើតមានករណីបាក់អណ្តូងរ៉ែ ឬក៏ហេតុការណ៍រអិលបាក់ដី នៅតំបន់ដែលមានសកម្មភាពរុករករ៉ែ។ ទោះជាបែបនេះក្តី ហេតុការណ៍ក្នុងសប្តាហ៍នេះ ត្រូវបានចាត់ទុកថា ជាគ្រោះអាក្រក់បំផុតមិនធ្លាប់កើតមាន។

គួរបញ្ជាក់ថា នៅទីតាំងជុំវិញរណ្តៅកប់សាកសព គេសង្កេតឃើញមានប្រជាជន និងសាច់ញាតិជនរងគ្រោះ ឈរពាក់ម៉ាស ដើម្បីសម្តែងការសោកស្តាយ ចំពោះការបង់ជីវិតមនុស្សទាំងកម្រោល និងគួរឲ្យសង្វេគបំផុត ប៉ុន្តែពួកគេក៏មិនភ្លេចការពារខ្លួនពីជំងឺ COVID-19 នោះដែរ។អាជ្ញាធររដ្ឋកាឈីន ដែលស្ថិតនៅជាប់ព្រំដែនចិន បានបញ្ជាក់ថា នៅមានសាកសពមួយចំនួនទៀត អាចកំពុងកប់ក្នុងល្បាប់ដីនៅឡើយដែលត្រូវការក្រុមសង្គ្រោះរុករកបន្តទៀត

សូមជម្រាបថា «គ្រោះបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានកើតឡើងនៅការដ្ឋានជីករ៉ែថ្មមួយកន្លែង ស្ថិតនៅតំបន់ហាផាខាន់(Hpakant) នៃរដ្ឋកាឈីន (Kachin) ភាគខាងជើងប្រទេស កាលពីវេលាម៉ោង ៨និង០០នាទីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០»៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print