ឧត្តមសេនីយ៍ឯក លី កុសល៖ អាជ្ញាធរមួលដ្ឋានជាភ្នែកជាច្រមុះនិងត្រូវចាត់ទុកប្រជាពលរដ្ឋជាត្រីយេីងជាទឹក  

ចែករំលែក៖

ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ឯក លី កុសល អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ នាយកនាយកដ្ឋានហិរញ្ញវត្ថុ ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានស្រុកអង្គរជុំ  ខេត្តសៀមរាបនិងប្រតិភូអមដំណេីរបានអញ្ជើញប្រគេនទៀនព្រះវស្សានិងទេយ្យទានចំពោះព្រះសង្ឃចំនួន១២វត្តក្នុងស្រុក ។ ពិធីនេះប្រព្រឹត្តទៅកាលពីថ្ងៃសៅរ៍ ១៤កេីត ខែអាសាឍ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ នៅវត្តចារឈូករង្សី ក្នុងភូមិដូនស្វាយ ឃុំចារឈូក ស្រុកអង្គរជុំ  ខេត្តសៀមរាប។                                                          លោកលុក ផុស អភិបាល នៃគណៈអភិបាលស្រុកអង្គរជុំ និងជាប្រធានស្តីទីគណបក្សស្រុក បានសម្តែងនូវគាវរកិច្ចចំពោះលោក លោកស្រីសមាជិកសមាជិកាក្រុមការងារដែលបានផ្តួច
ផ្តីេមនាំយកទេយ្យទាន មានទៀនធូប បច្ច័យ ភេសជ្ជៈ គ្រឿងឧបភោគ បរិភោគ មកប្រគេនព្រះសង្ឃក្នុងរដូវចូលព្រះវស្សានេះ។
លោកលី កុសល បានពាំនាំនូវការផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចតេជោក៏ដូចជាថ្នាក់ដឹកនាំដទៃៗទៀតតែងតែគិតគូរពីផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋ ជានិច្ច។ ជ័យជម្នះដ៏ត្រចះត្រចង់ដែលគណបក្សប្រជាជនទទួលបាននាពេលកន្លងមកនេះបង្ហាញឱ្យឃេីញពីលទ្ធផលនៃការប្រឹងប្រែងរបស់ប្រមុខថ្នាក់ដឹកនាំ និងមានការចូលរួមចំណែកយ៉ាងសស្រាក់សស្រាំពីសមាជិកសកម្មគ្រប់លំដាប់ថ្នាក់ ទេីបទទួលបានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងពេញទំហឹង ភ្លូកទឹកភ្លូកដីនាពេលនោះ។ លោកបន្តទៀតថា ពិសេសកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ទេីបប្រជាពលរដ្ឋទទួលបាននូវមនុញ្ញផលដែលកំពុងកេីតមានឡេីង ក្នុងព្រះរាជាណាចក្រកម្ពុជាប្រកបដោយចីរភាព និងមានការរីកចម្រេីនគ្រប់ហេដ្ឋារចនាសម្ព័ន្ធគួរឱ្យកោតស្ញប់ស្ញែង តាំងពីលេីដល់មូលដ្ឋាន។ ក្នុងរយៈពេល ៤១ឆ្នាំ គណបក្សប្រជាជនកម្ពុជានៅតែឈានមុខដេីរមុនប្រកបដោយការសាមគ្គី ឯកភាពគ្នា ប្រឹងប្រែងការពារកសាងមាតុភូមិតាំងពីបាតដៃទទេរហូតដល់មានអ្វីៗដូចសព្វថ្ងៃ ។ ដូច្នេះទាំងមន្ត្រី ប្រជាពលរដ្ឋ ត្រូវរួមគ្នាកសាងការពារសមិទ្ធផលដែលកេីតចេញពីសាច់ស្រស់ ឈាមស្រស់របស់កងទ័ពនិងប្រជាពល រដ្ឋ ក្នុងរយៈពេលបួនទសវត្សកន្លងមកនេះ និងត្រូវចេះថ្លឹងថ្លែងពីអំពេីល្អសម្រាប់ពុទ្ធសាសនិក តេីនរណាជាឪពុក-ម្តាយ យេីងពិតបា្រកដ ។                                                             ក្នងឱកាសនោះផងដែរ លោកប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានស្រុកអង្គរជុំ ខេត្តសៀមរាបក៏បានក្រេីនរំលឹកនិងណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋានជាភ្នែកជាច្រមុះ និងត្រូវចាត់ទុកប្រជាពលរដ្ឋជាត្រី យេីងជាទឹក និងត្រូវត្រងត្រាប់ស្តាប់ការពន្យល់ ណែនាំពីក្រសួងសុខាភិបាល ដេីម្បីជៀសឱ្យផុតពីជម្ងឺកូវីដ-១៩ដែលជាក្តីបារម្ភរបស់ពិភពលោកក៏ដូចជាកំពុងរីករាលដាលក្នុងពិភពលោកគួរឱ្យបារម្ភ និងត្រូវយកចិត្តទុកដាក់រក្សាអនាម័យ សម្រាប់ខ្លួនយេីង ក្រុមគ្រួសារនិងសហគមន៍ ។
គួររំលឹកផងដែរថា បុណ្យប្រពៃណីជាតិចូលព្រះវស្សានិឹងឈានមកដល់រយៈពេលបីខែ ចាប់ពីថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិឹងថ្ងៃទី៦ ខែកក្តដា ឆ្នាំ២០២០ ជាកិច្ចដែលពុទ្ធបរិស័ទត្រូវអនុវត្តកិច្ចធ្វេីទានចំពោះព្រះសង្ឃ។ ការប្រគេនទៀនព្រះវស្សា ដែលលោក លោកស្រី រួមជាមួយនិឹងសហការី ព្រមទាំងពុទ្ធបរិស័ទ ចំណុះជើងវត្តនាំយកទៅវេរប្រគេនព្រះសង្ឃនាពេលនេះ  គឺចំពេលដែលព្រះសង្ឃនិឹងត្រៀមចូលព្រះវស្សាដែលប្រជាពុទ្ធបរិស័ទខ្មែរអ្នកកាន់សាសនាព្រះពុទ្ធប្រារព្ធពិធីនេះឡើងទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសខ្មែរយើងតៗគ្នាជារៀងរហូតមកតាមរដូវកាល ដែលពុទ្ធ បរិស័ទចំណុះជើងវត្តនីមួយៗមកពីទីជិតឆ្ងាយគោរពបូជា សន្សំកុសល ផលបុណ្យដែលកើតឡើងពីការចូលរួមក្នុងពិធីនេះ ។                                                             ក្នងឱកាសនោះដែរលោកនិងលោកស្រីរួមនិឹងសមាជិកក្រុមការងារបានប្រគេនទេយ្យទានចំពោះព្រះសង្សទាំង១២ វត្ត ក្នុងមួយវត្តៗទទួលបាន សាដក ទៀនព្រះវស្សាមួយគូ មីមួយកេសធំ អង្ករមួយបាវ ត្រីខមួយកេសធំ ទឹកត្រីពីរយួរ ទឹកសុីអីុវពីរយួរ ប៊ីចេងពីរគីឡូក្រាម ស្ករសដប់ពីរគីឡូក្រាម ទឹកដោះគោ តែពីរគីឡូ ក្រាម អូវ៉ាន់ទីនពីរកេសធំ ធូបធំពីរដុំ ប្រេងម៉ាស៊ូតមួយប៊ីដុងសាមសិបលីត្រ ទឹកសុទ្ធពីរកេស ទឹកក្រូចពីរកេស និងថវិកាមួយលានរៀល ព្រមទាំងជូនយាយជី តាជី១២០នាក់ ម្នាក់ៗទទួលបានក្រមាមួយនិងថវិកាមួយមុឺនរៀលផងដែរ ៕

...

ដោយ៖ សុខដុម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print