មេ​ឆ្នោត​នៅ​ផ្សារ​បុរី​សន្តិភាព​២​ ក្រោយ​ពី​ឃាត់ខ្លួន​យក​ទៅ​មួយ​ចំអិន​កំ​ពិស​ មក​វិញ​បើក​កត់​លើស​ដើម​

ចែករំលែក៖

​ភ្នំពេញ​៖​ មេ​កន្ទុយលេខ​ នៅ​ក្នុង​ផ្សារ​បុរី​សន្តិភាព​២​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង​សង្កាត់​ចោម​ចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​រីក​ដុះដាល​ព្រោងព្រាត​ កាន់តែ​ច្រើន​ឡើង​ គួរ​ឱ្យ​កត់សំគាល់​ ដោយ​គ្មាន​ខ្លាចញញើត​ និង​ច្បាប់​ឡើយ​ ខណ​:​ដែល​មិន​មាន​សមត្ថកិច្ច​ ឬ​អាជ្ញាធរ​បង្ក្រាប​ ។​

​ពលរដ្ឋ​រិះគន់​ផង​ដែរ​ក្នុង​ ការ​បង្ក្រាប​ របស់​សមត្ថកិច្ច​ លើ​ មេ​ឆ្នោត​ ហាក់បីដូចជា​ ចាប់​នាំ​ទៅ​គៀប​ យក​ទឹក​ ដូច​គៀប​ទឹកអំពៅ​ តែ​ឥឡូវ​មេ​ទាំងនោះ​បាន​ស្គាល់​សមត្ត​កិច្ច​ពេល​ត្រលប់​មក​វិញ​ បើក​កាន់តែ​ច្រើន​លើស​ដើម​ថែម​ទៀត​ ។​

​ជាក់ស្តែង​ តូប​ក្នុង​ផ្សារ​បូ​រី​សន្តិភាព​2​ ឃើញ​ថា​ដាក់​តុ​កត់​កន្ទុយលេខ​ ជា​ចំហរ​ មិន​ខ្លាចញញើត​ ច្បាប់​ ឬ​សមត្ថកិច្ច​ អាជ្ញាធរ​ សង្កាត់​ខណ្ឌ​ ដែល​ល្បី​ខាង​បង្ក្រាប​បន​ល្បែង​ តែ​មេ​ឆ្មោ​ត​ អត់​ហ៊ាន​ចេញ​មុខ​ទៅ​បង្ក្រាប​ឡើយ​ រហូត​ដល់​ពលរដ្ឋ​ ដាក់​ការ​សង្ស័យ​ ទៅ​លើ​ អាជ្ញាធរ​ -​សមត្ថកិច្ច​ ជា​បងធំ​ កាង​នៅ​ពីក្រោយ​ មេ​ល្បែង​នេះ​ ទើប​បានជា​មិន​ហ៊ាន​បង្ក្រាប​ ឬ​អត់​ភ្នែក​មើល​បានជា​ ធ្វើ​មិនដឹងមិនឮ​ មើល​មិនឃើញ​ដូច្នោះ​ ។​

​ពលរដ្ឋ​បានឱ្យ​ដឹង​ទៀត​ថា​ មិនមែន​មាន​តែ​ផ្សារ​បូ​រី៎​សន្តិភាព​2​ មួយ​នេះ​ទេ​ដែល​ មាន​មេ​ឆ្នោត​ព្រោងព្រាត​នោះ​ មាន​គ្រប់​ផ្សារ​ទាំងអស់​នៅ​ ទូ​ទាំង​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ទៅ​ហើយ​ បើ​ប្រៀបធៀប​ទៅ​នឹង​តូប​លក់ដូរ​ផ្សេងៗ​នោះ​ ឃើញ​ថា​ តូប​កត់​កន្ទុយលេខ​ច្រើន​ជាង​ ហើយ​ពលរដ្ឋ​ ទន្ទឹង​រង​ចាំ​មើល​ ពេល​ណា​ ទើប​លោក​អភិបាល​ខណ្ឌ​ ហែម​ ដា​រិ​ទ្ធ​ និង​លោក​ យឹ​ម​ សា​រ៉ា​ន់​ អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ចេញ​បញ្ជា​ទៅ​បង្ក្រាប​មេ​កន្ទុយលេខ​ កាលបើ​ពលរដ្ឋ​និយាយ​តៗ​គ្នា​ អត់​មាន​ ខាង​ណា​ចេញ​មុខ​ទៅ​បង្ក្រាប​ទេ​ បែប​នេះ​ធ្វើ​ឲ្យ​ មេ​ឆ្នោត​ទាំងនោះ​ សប្បាយ​ទៅ​នឹង​របរ​បើក​កត់​ឆ្នោត​យ៉ាង​គគ្រឹកគគ្រេង​ ៕​

image1 (2)

image3 (1)

image2 (2)

...

ដោយ៖ សុខា​សែន​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print