ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង៧ និង៣០នាទីត្រង់ចំណុចមុខសណ្ឋាគាកាបូឌីយ៉ាណា ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ មានការប្រមូលផ្តុំបុគ្គលិកក្រុមហ៊ុន គូវ៉ាហារ៉ា ខូអិលធីឌី (KUVAHARA CO.LTD) ជាក្រុមត្រួតពិនិត្យទំនិញនាំចេញ (ទីតាំងស្ថិតនៅក្នុងសណ្ឋាគារកាបូឌីយ៉ាណា) មានគ្នាប្រមាណជាង១៥០នាក់ ដឹកនាំដោយសព័ន្ឋសហជីពនិយោជិក របស់លោក ម៉ៃ ស៊ីម៉ា ក្នុងគោលបំនង ទាមទារលក្ខខណ្ឌការងារ ៣ចំនុច ដូចខាងក្រោម៖
១-ទាមទារប្រាក់បំណាច់ឆ្នាំ
២-សុំបន្ថែមប្រាក់លើកទឹកចិត្ត ក្នុងមួយខែ១០ដុល្លា
៣-កំណត់ម៉ោងពេលវេលាធ្វើការងារអោយបានច្បាស់៕
...
ដោយ៖ ស ដារ៉ា