Breaking News ៖ យន្តហោះចម្បាំង​ឆាបឆេះកណ្តាលផ្លូវ សង្ស័យ​ដឹកគ្រឿងញៀន​រាប់រយគីឡូក្រាម

ចែករំលែក៖

ប្រទេសមុិចសុីកូ៖ កម្លាំងទាហានម៉ិចស៊ីកូ​ បានរកឃើញ​យន្តហោះចម្បាំង​មួយគ្រឿង របស់ក្រុមជួញដូរគ្រឿងញៀន បានឆាបឆេះនៅកណ្តាលផ្លូវ​លើកោះYucatan ប្រទេសម៉ិចស៊ីកូ​ នៅថ្ងៃទី​៦ខែកក្កដានេះ។
តាមរបាយការណ៍ យន្តហោះខាងលើ បានហោះហើរ​ពីMaracaibo ប្រទេសវេណេហ្ស៊ុយអេឡា មកកាន់ម៉ិចស៊ីកូ​។ យន្តហោះនោះបានឆាប់ឆេះ ក្រោយពេលចុះចតនៅលើកោះYucatan។ តាមលទ្ធផលស្រាវជ្រាវជាបឋម យន្តហោះខាងលើ អាចដឹកគ្រឿងញៀនរាប់រយគីឡូក្រាម។
នៅជិតទីតាំង​ឆេះយន្តហោះ កម្លាំងប៉ូលិសក៏បានរកឃើញ រថយន្តដឹកទំនិញមួយគ្រឿង​ មានគ្រឿងញៀនរាប់រយគីឡូក្រាម ទំនងទើបតែដាក់ចុះ​ពីយន្តហោះ ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print