ប្រទេសជប៉ុន៖ មន្ត្រីជប៉ុននៅថ្ងៃទី ៦ ខែកក្កដា បានប្រកាសថា មានមនុស្ស១៨នាក់ស្លាប់ និង១៦នាក់ទៀតបាត់ខ្លួន ដែលអាចនឹងស្លាប់ដូចគ្នា ដោយសារតែគ្រោះទឹកជំនន់ បាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅក្នុងខេត្តKumamoto ភាគខាងត្បូងប្រទេសជប៉ុន។
ទឹកជំនន់នៅតែបន្តរារាំងដល់សកម្មភាពជួយសង្គ្រោះក្នុងពេលក្រុមសហគមន៍រស់នៅតាមដងទន្លេ Kuma ត្រូវកាត់ផ្តាច់ទាំងស្រុងទាំងបណ្តាញទំនាក់ទំនង ។ ជាមួយគ្នានេះក៏មានពលរដ្ឋដល់ទៅជាង៦ពាន់គ្រួសារគ្មានអគ្គិសនី ប្រើប្រាស់។
នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូអាបេបានបញ្ជាកម្លាំងទាហាន ១០ពាន់នាក់ទៅជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ។
នាយកដ្ឋានឧតុនិយមជប៉ុនបានស្នើដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែនៅពេលប៉ុន្មានថ្ងៃខាងមុខទៀតនិឹងមានភ្លៀងធ្លាក់ខ្លាំងជាបន្ត៕
...
ដោយ៖ ធី រីណា