សន​ វិ​ជ្ជ​បុត្រ​ ចែកទាន​ និង​ធ្វើបុណ្យ​ឧទ្ទិស​ដល់​កុមារ​ ឯ​ល​ ដាំ​ ដែល​ធ្វើ​អត្ថ​ឃាត​

ចែករំលែក៖

​ខេត្តព្រៃវែង​៖​ យ៉ាង​ហោច​ណាស់​មាន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១១​គ្រួសារ​ ទទួល​បាន​អំណោយ​សប្បុរសធម៌​ ជា​គ្រឿង​ឧបភោគបរិភោគ​ពី​សំណាក់​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ អឹ​ម​(M)​លោក​ សន​វិ​ជ្ជ​បុត្រ​ ។​ កម្មវិធី​សប្បុរសធម៌​នេះ​ត្រូវ​បាន​ធ្វើ​ដំណាលគ្នា​នឹង​ការ​រៀបចំ​ពិធី​បង្សុកូល​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​កុមា​រា​ឯ​ល​ ដាំ​ដែល​បាន​ធ្វើ​អត្ថ​ឃាត​ដោយ​ចងក​សម្លាប់​ខ្លួន​ក្រោយ​ពី​ម្តាយ​ប្រ​ឲ្យ​ទៅ​សុំ​អាហារ​តាម​រោងការ​កាលពី​ចុងឆ្នាំ​២០១៥​ ។​

4

​កម្មវិធី​នេះ​ត្រូវ​បាន​ប្រារ​ព្វ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ក្នុង​បរិវេណ​វត្ត​ធម្ម​សំ​មិ​ត្តា​រាម​ ស្ថិត​នៅ​ភូមិ​ព្រៃ​ផ្ចិត​ ឃុំ​ធា​យ​ ស្រុក​បាភ្នំ​ខេត្តព្រៃវែង​ ។​

​តារាចម្រៀង​ សន​ វិ​ជ្ជ​បុត្រ​បាន​បញ្ជាក់​ថា​ លោក​បាន​សម្រេចចិត្ត​រៀបចំ​ពិធី​ចែក​អំណោយ​ជា​គ្រឿង​ ឧ​ភោគ​បរិភោគ​ដល់​ក្រុម​គ្រួសារ​ក្រីក្រ​ទាំង​១១​គ្រួសារ​រួម​ទាំង​រៀបចំ​ពិធី​បង្សុកូល​នេះ​គឺ​ក្រោយ​ពី​លោក​បាន​ទទួល​ព័ត៌មាន​ជុំវិញ​ការ​ស្លាប់​ដោយ​ការ​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួន​របស់​កុមា​រា​ ឯ​ល​ ដាំ​ ព្រោះតែ​ម្តាយ​បង្ខំ​ឲ្យ​សុំ​បាយ​គេ​នៅ​តាម​រោងការ​កាលពី​ថ្ងៃ​ទី​២៣​ខែធ្នូ​ឆ្នាំ​២០១៤​ ដែល​ស្ថិត​នៅ​ភូម​ ប្រជា​ធម្ម​លិ​ត​សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។​ លោក​ បញ្ជាក់​ថា​លោក​ពិតជា​ក្តុកក្តួល​ចំពោះ​ដំណឹង​ដ៏​សោកសង្រេង​ និង​ពិតជា​អាណិត​ដល់​កុមា​រា​ ឯ​ល​ ដាំ​ ដែល​គ្រា​នៅ​រស់​ទទួល​រង​នៅ​ការ​វាយដំ​ រហូត​រង​សម្ពាធ​ផ្លូវ​ចិត្តដាច់​ចិត្ត​ចងក​ធ្វើ​អត្តឃាត​។​តារាចម្រៀង​រូប​នេះ​បន្ត​ថា​ជា​ការ​សោកស្តាយ​ដែល​កុមា​រា​រូប​នេះ​បាន​បាត់បង់​អាយុជីវិត​ ហើយ​លោក​ក៏​ដូច​ជា​សប្បុរសជន​មិន​អាច​ជួយ​អ្វី​ដល់​កុមារ​រូប​នេះ​បាន​ក្រៅ​តែ​ពី​ការ​ធ្វើបុណ្យ​ឧទ្ទិស​កុស​ល្យ​តាម​ផ្លូវធម៌​ និង​ ការ​ផ្តល់​អំណោយ​សប្បុរស​ដល់​ក្រុម​គ្រួសារ​ក្រីក្រ​មួយ​ចំនួន​នៅ​ស្រុក​កំណើត​លោក​ផ្ទាល់​តែ​ម្តង​។​ លោក​បន្ត​ថា​អំណោយ​ដែល​លោក​ផ្តល់​ជូន​នៅ​ពេល​នេះ​គឺជា​ទឹកចិត្ត​និង​ថវិកា​របស់​លោក​ផ្ទាល់​រួម​ជាមួយ​ និង​សប្បុរសជន​នៅ​សហរដ្ឋអាមេរិក​គឺ​លោក​ឡេ​ង​ ផល្លា​ អ្នកស្រី​ទេពអប្សរ​ និង​សប្បុរសជន​ក្នុង​ប្រទេស​មាន​អ្នកស្រី​សេង​ គឹ​ម​ឌួ​ង​ និង​ស្វាមី​។​

​លោក​បន្ត​ថា​ ក្រុម​គ្រួសារ​ក្រីក្រ​ទាំងអស់​ទទួល​បាន​អង្ករ​៥០​គីឡូក្រាម​ ត្រីខ​ដប់​កំប៉ុង​ មី​មួយ​កេស​ ទឹកត្រី​ទឹក​និង​ស៊ី​អ៊ី​វ​។​ ក្រៅពី​នេះ​លោក​ក៏​បាន​ចូលរួម​ជា​បច្ច័យ​កសាង​ និង​ទេយទាន​បង្សុកូល​ឧទ្ទិស​កុស​ល្យ​ផល​បុណ្យ​ទាំងអស់​ដល់​កុមា​រា​ឯ​ល​ ដាំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​សុគតិភព​។​

​ព្រះ​ចៅអធិការ​វត្ត​ធម្ម​សំ​មិ​ត្តា​រាម​ បាន​មាន​សង្ឃដីកា​រថា​ ការ​ធ្វើ​ជា​ទេយទាន​ និង​បង្សុកូល​ ជូន​ដល់​កុមា​រា​ឯ​ល​ ដាំ​ ដែល​ភ្លាំង​ភ្លាត់សតិ​ដោយ​ការ​ធ្វើ​អត្តឃាត​នេះ​គឺជា​សទ្ធា​ជ្រះថ្លា​របស់​សប្បុរសជន​ ទាំង​ក្នុង​និង​ក្រៅប្រទេស​ដែល​សកម្មភាព​សប្បុរសធម៌​នេះ​គឺជា​សកម្មភាព​ជា​គំរូ​ល្អ​មួយ​ ពិសេស​គឺ​វប្បធម៌​នៃ​ការ​ចែករំលែក​គ្នា​រស់​។​ ព្រះ​តេជគុណ​មាន​សង្ឃដីការ​បន្ត​ថា​ ក្នុង​ព្រះពុទ្ធ​សាសនា​គឺ​ហៅ​ថា​ សង្ឃទាន​សង្គ្រោះ​អ្នក​ដែល​ទន់ទាប​បំផុត​ដែល​ជា​ទាន​ដ៏​ប្រពៃ​។​ ព្រះ​អង្គ​មាន​សង្ឃដីការ​អំពាវនាវ​ឲ្យ​បណ្តា​សប្បុរសជន​ទាំងអស់​ដែល​មាន​សទ្ធា​ជ្រះថ្លា​បែប​នេះ​បន្ត​រួបរួមសាមគ្គី​គ្នា​ផ្តល់​ការ​ចែករំលែក​ធនធាន​ដែល​មាន​ទៅ​ដល់​ជន​ក្រីក្រ​។​ ដោយ​មាន​គម្រោង​បង្កើត​ឲ្យ​មាន​ជា​មជ្ឈមណ្ឌល​កុមារ​កំព្រារ​ក្នុង​បរិ​វេន​វត្ត​ខាងលើ​នេះ​ដែរ​ព្រះ​តេជគុណ​ក៏​អំពាវនាវ​ដល់​សប្បុរសជន​បន្ត​ជួយ​កសាង​សមិទ្ធផល​វត្ត​ក៏​ដូ​ជា​ចែករំលែក​ និង​គាំទ្រ​ដល់​គម្រោង​ខាងលើ​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ក្មេងៗ​កំព្រា​ឪពុក​ម្តាយ​ទទួល​បានការ​អប់រំ​និង​ទទួល​បានការ​ទំនុកបម្រុង​ទាំង​ស្មារតី​ និង​សម្ភារៈ​ផង​ដែរ​ ៕

5

3

7

2

1

...

ដោយ៖ ​វ​ឌ្ឍ​នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print