ក្រុមតោខៀវ Chelsea កំពុងធ្វើបានល្អដោយរំកិលខ្លួនឡើងឈរចំណាត់ថ្នាក់លេខ៣ក្នុងក្របខ័ណ្ឌ Premier League ដោយទទួលបានជ័យជម្នះលើក្រុម Crystal Palace ក្នុងលទ្ធផល ៣ទល់២ នៅក្នុងការប្រកួតនៅឯកីឡដ្ឋាន Selhurst Park កាលពីរាត្រីថ្ងៃទី៧ កក្កដាម្សិលមិញ។
ការគ្រប់គ្រងបាល់របស់ក្រុមភ្ញៀវ Chelsea ធ្វើបានច្រើនជាងក្រុមម្ចាស់ផ្ទះ Crystal Palace មានរហូតដល់៥៤ភាគរយដោយចំនួននៃការព្យាយាមស៊ុតបាល់បញ្ចូលទីក៏ច្រើនជាក្រុមម្ចាស់ផ្ទះដែរ។ នៅនាទីទី៦ ខ្សែប្រយុទ្ធ Giroud រកបាន១គ្រាប់នាំមុខក្រុមម្ចាស់ផ្ទះ និងនាទីទី២៧កីឡាករ Pulisic ក៏រកបាន១គ្រាប់បន្ថែមទៀតនាំមុខក្រុមភ្ញៀវ២គ្រាប់ ហើយនៅនាទីទី៧១កីឡាករ Abraham រកបាន១គ្រាប់ទៀត។ ប៉ុន្តែនៅនាទីទី៣៣ កីឡាករ Zaha និងនាទីទី៧២ កីឡាករ Benteke របស់ក្រុម Crystal Palace រកបានម្នាក់១គ្រាប់តាមពីក្រោយ រហូតដល់ចប់ការប្រកួតក្រុមតោខៀវ Chelsea យកឈ្នះក្រុមម្ចាស់ផ្ទះ Crystal Palace ក្នុងលទ្ធផល៣ទល់២។
ជ័យជម្នះរបស់តោខៀវមានន័យថា ពួកគេបានឈរចំណាត់ថ្នាក់លេខ៣ ដោយមាន៥ពិន្ទុនាំមុខក្រុមលេខ៥ Manchester United ។ ចំណែក្រុម Leicester City បានធ្លាក់មកឈរចំណាត់ថ្នាក់លេខ៤វិញ ដោយប្រកួតស្មើជាមួយក្រុមកាំភ្លើងធំ Arsenal ក្នុងលទ្ធផល ១ទល់១ កាលពីយប់មិញដែរ។ ដោយឡែក្រុម Crystal Palace ដែលចាញ់ក្រុមតោខៀវបានធ្លាក់មកឈរចំណាត់ថ្នាក់លេខ១៤ក្នុងលីកកំពូលអង់គ្លេស ៕
ដោយ៖ ភារៈ