អាមេរិកចាប់ផ្តើមដំណើរការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក

ចែករំលែក៖

អាមេរិក៖ តាមអ្នកសារព័ត៌មាន​ TTXVN ​ប្រចាំនៅអាមេរិក​ សមាជិកព្រឹទ្ធសភាអាមេរិកលោកRobert Menendez នៅថ្ងៃទី​៧ខែកក្កដា បានប្រកាសថា​សេតវិមាន បានចាប់ផ្តើមដំណើរការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក​​WHO និងកាត់ផ្តាច់រាល់ទំនាក់ជាមួយអង្គការសុខភាពលំដាប់ទី១លើពិភពលោកនេះ ក្នុងពេលដែលកូវីដ​១៩ កំពុងរាលដាលខ្លាំងនៅអាមេរិក។
នៅលើបណ្តាញសង្គមTwitter សមាជិកព្រឹទ្ធសភាអាមេរិក ​លោកMenendezបានបញ្ជាក់ថា ៖ការសម្រេចដកខ្លួនចេញពីអង្គការសុខភាពពិភពលោក​ ចាប់ផ្តើមដំណើរការតាមនីតិវិធី ចាប់ពីថ្ងៃទី ៦ខែកក្កដា​ ហើយអាមេរិកបានផ្ញើលិខិតផ្តល់ព័ត៌មានដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ ។
ក្នុងថ្ងៃជាមួយគ្នានេះដែរ អ្នកនាំពាក្យ អគ្គលេខាធិការអង្គការសហប្រជាជាតិ​​លោក​Stephane Dujarric ក៏បានបញ្ជាក់ពីលិខិតផ្ញើជូនពីអាមេរិក​ ក្នុងនោះបានលើកឡើងពីលក្ខខណ្ឌពេលអាមេរិក​ចូលជាសមាជិកWHO​នៅឆ្នាំ​១៩៤៨ ដោយអាមេរិកមានរយៈពេល​១ឆ្នាំ ដើម្បីដកខ្លួន​ហើយក្នុងរយៈពេលនេះ គឺត្រូវតែបំពេញទៅតាមច្បាប់ អាមេរិកត្រូវតែបង់ប្រាក់ដែលនៅជំពាក់ឲ្យអស់។
កាលពីថ្ងៃទី​២៩ ខែឧសភា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាស កាត់ផ្តាច់ទំនាក់ទំនងជាមួយអង្គការសុខភាពពិភពលោក ដោយចោទប្រកាន់អង្គការនេះលំអៀង ទៅខាងចិន​។
គិតមកដល់វេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី ៨ ខែកក្កដា អាមេរិក មានករណីឆ្លងកូវីដ​១៩កើនឡើងដល់3,097,084នាក់ ស្លាប់133,972 នាក់និងជាសះស្បើយ1,354,863នាក់៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print