ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌជ្រោយចង្វាកាលពីម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៦ បានស្រាវជ្រាវចាប់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុចភូមិ២ សង្កាត់-ខណ្ឌជ្រោយចង្វា ដែលជាបក្ខពួកក្រុមចោរប្លន់ ប្រដាប់អាវុធដែលត្រូវកម្លាំង អាវុធហត្ថបាញ់ស្លាប់២នាក់ កាលពីចុងឆ្នាំ២០១៥នោះ ។
នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ដែរ កំលាំងនគរបាលខណ្ឌជ្រោយចង្វា ខ្លួនជនសង្ស័យទៅនាំការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ ដើម្បីបន្តការសួរនាំ។
លោក ឯក សេរីវុធ អធិការរងនគរបាលទទួលផែនព្រហ្មទណ្ឌ ខណ្ឌជ្រោយចង្វា បានប្រាប់ថា កម្លាំងរបស់លោក បានតាមចាប់ខ្លួនជនសង្ស័យរូបនេះមានឈ្មោះ ហ៊ីម សុភាព អាយុ២៣ឆ្នាំ នៅសង្កាត់ជ្រោយចង្វា ដែលជននេះ គឺជាបក្ខពួករបស់ចោរមួយក្រុម ដែលត្រូវបានកម្លាំងអាវុធហត្ថបង្ក្រាប និងបាញ់ស្លាប់២នាក់ ចាប់ខ្លួន៤នាក់ មានស្រី២នាក់ នៅខណ្ឌព្រែកព្នៅ កាលពីចុងឆ្នាំ២០១៥កន្លងទៅ ក្រោយពីពួកគេបានប្លន់ម៉ូតូមួយគ្រឿង នៅជិតរង្វង់មូលកាំកូស៊ីតធី ស្ថិតនៅក្នុងខណ្ឌទួលគោក បណ្តាលឲ្យបុរសម្នាក់៕
ដោយ៖ ជ្រោយពេជ្រ