រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​ថា​អ្នកបើកបរ​រថយន្ត​ឲ្យ​ថ្នាក់ដឹកនាំ​មិនសូវ​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍​

ចែករំលែក៖

​ភ្នំពេញ​៖​ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​ និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ លោក​ខៀវ​ កា​ញា​រិ​ទ្ធី​ បាន​លើក​ឡើង​ថា​ អ្នកបើកបរ​រថយន្ត​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ មិនសូវ​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍​ ដែល​ទាមទារ​ឲ្យ​មានការ​អប់រំ​ផ្សព្វផ្សាយ​បន្ថែម​ ។​ ការ​លើក​ឡើង​បែប​នេះ​ បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​អ្នក​អ្នក​សារព័ត៌មាន​ និង​មន្ដ្រី​មន្ទីរ​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៦​។​

ses

​លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ មាន​ប្រសាសន៍​ថា​ ក្រៅពី​ការ​ផ្សព្វផ្សាយ​ជូន​អ្នក​សារព័ត៌មាន​ ក្រុមការងារ​ផ្សព្វផ្សាយ​ច្បាប់​នេះ​ ក៏​ត្រូវ​តែ​រៀបចំ​សិក្ខាសាលា​មួយទៀត​ឲ្យ​អ្នកបើកបរ​រថយន្ត​របស់​ថ្នាក់​ ដឹកនាំ​ ដូច​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​រដ្ឋមន្ត្រី​ និង​អ្នកតំណាង​រាស្ត្រ​ បាន​ចូល​ក្នុង​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ដើម្បី​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​ ការ​ផ្សព្វផ្សាយ​នេះ​ នឹង​ចូលរួម​ចែករំលែក​ដោយ​អ្នកជំនាញ​ខាង​ផ្លូវ​ និង​អ្នកបច្ចេកទេស​ច្បាប់​។​ លោក​ថា​ អ្នកបើកបរ​រថយន្ដ​ឱ្យ​ថ្នាក់ដឹកនាំ​ទាំងអស់​ ដោយ​រាប់​ចាប់ពី​ថ្នាក់​ប្រធាន​នាយកដ្ឋាន​ទៅ​ ត្រូវ​តែ​រៀន​ និង​ពន្យល់​តៗ​គ្នា​។​ ចំណែក​អ្នក​សារ​ព​ព័ត៌មាន​ ក៏​ត្រូវ​តែ​យល់​ច្បាស់​ ព្រោះ​មាន​បញ្ហា​ច្រើន​ណាស់​ដែល​កើត​មាន​ ព្រោះតែ​អ្នក​សារព័ត៌មាន​មិន​យល់​ពី​ច្បាប់​។​

​ដោយឡែក​ក្រុម​អ្នក​សារព័ត៌មាន​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​បាន​លើក​ឡើង​ថា​ វា​ជា​រឿង​ សំខាន់​ណាស់​ ដែល​អ្នក​សារព័ត៌មាន​ត្រូវ​តែ​យល់​ពី​ច្បាប់​ចរាចរណ៍​ ក៏​ដូច​ជា​ច្បាប់​ផ្សេងៗ​ទៀត​ដែរ​។​ ការ​ធ្វើ​បែប​នេះ​ មិន​ត្រឹមតែ​ជា​ការ​បង្កើន​ចំណេះដឹង​ដល់​បុគ្គល​អ្នក​សារព័ត៌មាន​ផ្ទាល់​តែ​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​ជា​មធ្យោបាយ​ផ្សព្វផ្សាយ​ដ៏​មាន​ប្រសិទ្ធភាព​ដល់​ម​ជ្ឍ​ដ្នា​ន​ទូទៅ​ ដើម្បី​ឱ្យ​ពួក​គាត់​បាន​យល់​កាន់​ និង​បានដឹង​កាន់តែ​ទូលំទូលាយ​អំពី​ច្បាប់​នេះ​ទៀត​ផង​។​

​ក្រុម​អ្នក​សារព័ត៌មាន​ទាំងនោះ​ក៏​បាន​សំណូមពរ​ទៀត​ថា​ អង្គភាព​ជំនាញ​ គួរតែ​បង្កើន​ការ​ផ្សព្វ​ផ្សព្វ​ពី​ច្បាប់​ ដោយ​ការ​អប់រំ​អ្នក​សារព័ត៌មាន​ឱ្យ​បាន​ទូលាយ​ ព្រោះថា​ អ្នក​សារព័ត៌មាន​ គឺជា​អ្នក​បញ្ជូន​សារ​ដ៏​រហ័ស​ ហើយ​ប្រសិនបើ​អ្វី​ដែល​ពួក​គាត់​ទទួល​បាន​មិន​ត្រឹមត្រូវ​ នោះ​សារ​ដែល​ពួក​គាត់​បញ្ជូន​ដល់​មហាជន​ក៏​ច្បាស់​ជា​មិន​បាន​ច្បាស់លាស់​ដែរ​។​ លើស​ពី​នេះ​ទៀត​ មិន​ចំពោះតែ​ច្បាប់​ចរាចរណ៍​តែ​ប៉ុណ្ណោះ​ទេ​ ក្រុម​អ្នក​សារព័ត៌មាន​ថា​ ថ្នាក់​នាំ​ គួរតែ​មាន​វគ្គ​សិក្ខាសាលា​ណែនាំ​ ឱ្យ​បាន​ច្រើន​ចំពោះ​រាល់​ច្បាប់​ទាំងឡាយ​ដែល​បង្កើត​ថ្មី​ ឱ្យ​ទូលំទូលាយ​។​

​គួរ​រំលឹក​ថា​ របាយការណ៍​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ឆ្នាំ​២០១៥​ បង្ហាញ​ថា​ អ្នក​ទទួល​រងគ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​ជាង​ ២.២០០​នាក់​ គិត​ជា​មធ្យម​ស្លាប់​ក្នុង​មួយ​ថ្ងៃ​ពី​ ៥​នាក់​ទៅ​ ៦​នាក់​។​ បើ​ប្រៀបធៀប​ទៅ​នឹង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ កម្ពុជា​ ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ជាងគេ​។​ ក្នុង​ចំណោម​គ្រោះថ្នាក់​មាន​៩៤​ភាគរយ​នៃ​អ្នកបញ្ជា​យានយន្ត​ ពុំ​គោរព​ និង​ពុំ​សូវ​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍​។​ ដោយ​យោង​លើ​មូលហេតុ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ ក៏​បាន​អនុម័ត​បង្កើត​ច្បាប់​ចរាចរណ៍​ថ្មី​ ដែល​មាន​លក្ខណៈ​តឹងរ៉ឹង​ជាង​មុន​ ក្នុង​បំណង​ដើម្បី​រឹង​បន្ដឹង​ឱ្យ​អ្នកបើកបរ​ទាំងឡាយ​ បង្កើន​ការ​យកចិត្តទុកដាក់​ លើ​ការ​បញ្ជា​យានយន្ដ​របស់​ខ្លួន​នៅ​លើ​ដងផ្លូវ​។​ ប៉ុន្តែ​ក្រោយ​ពី​ប្រកាស​ប្រើប្រាស់​ជា​ផ្លូវការ​នៃ​ច្បាប់​ថ្មី​នេះ​ ក៏​មាន​មាន​បញ្ហា​ប្រឈម​ច្រើន​ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​រួញរា​ក្នុង​ការ​អនុវត្ត​ច្បាប់​នេះ​។​ កត្តា​នេះ​ ត្រូវ​បាន​អ្នកវិភាគ​លើក​ឡើង​ថា​ នេះ​គឺ​អាច​ដោយសារ​តែ​ ច្បាប់​នេះ​ទើបនឹង​ចេញ​ ដែល​ប្រជាពលរដ្ឋ​គ្រប់​រូ​ម​ ពុំ​ទាន់​មានការ​យល់​ដឹង​ទូលំទូលាយ​ពី​ច្បាប់​នេះ​។​ ក្រៅពី​នេះ​ ក្រុម​អ្នក​ផ្សព្វផ្សាយ​ទៀត​សោត​ ជា​ពិសេស​អ្នក​សារព័ត៌មាន​ ក៏​ហាក់​ពុំ​ទាន់​ជ្រាប​ច្បាប់​ ដែល​អាច​ជា​មូលហេតុ​ ដែល​ធ្វើ​ឱ្យ​ការ​ផ្សព្វផ្សាយ​ ពុំ​ចំ​ខ្លឹមសារ​ច្បាប់​ដែល​បាន​ចែង​ ហើយ​អាច​នឹង​បង្ក​ឱ្យ​មានការ​ភាន់ច្រឡំ​។​

​ក្រុម​អ្នកវិភាគ​បាន​លើក​ឡើង​ថា​ ហេតុនេះ​ ប្រសិនបើ​ចង់ឱ្យ​ការ​នុ​វត្ត​ច្បាប់​នេះ​បាន​ជ្រួតជ្រាប​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​ រាជរដ្ឋាភិបាល​គួរតែ​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ពី​ច្បាប់​នេះ​ ដល់​អ្នក​សារព័ត៌មាន​ផង​ ដើម្បី​ឱ្យ​ការ​ផ្សព្វផ្សាយ​ត្រឹមត្រូវ​តាម​ខ្លឹមសារ​ដែល​បាន​ចែង​៕​

...

ដោយ៖ វិបុល​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print