ខឹង​ម្តាយ​ខាង​ស្រី​បំបែក​ស្នេហ៍​ ផឹកស្រា​ស្រវឹង​លី​ដាវ​សាំ​ម៉ូ​រ៉ៃ​ទៅ​គំរាម​កាប់​ដល់​បន្ទប់​ជួល​

ចែករំលែក៖

​ភ្នំពេញ​៖​ យុវជន​ម្នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​ តាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​ម្នាក់​ ក្នុង​បទ​គំរាម​កាប់​ប្រហារ​ ព្រោះតែ​យុវជន​រូប​នេះ​ខឹង​នឹង​ស្ត្រី​នោះ​ រារាំង​មិន​ឱ្យ​កូនស្រី​មក​ស្រឡាញ់​រូបគេ​ ហើយ​ក៏​ផឹក​ស្រវឹង​ លី​ដាវ​ទៅ​គំរាម​កាប់​តែ​ម្តង​ ។​

​ហេតុការណ៍​គំរាម​សម្លាប់​នេះ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល​ក្នុងភូមិ​ព្រៃ​សាលា​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​ សាន់​ និស្សិត​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ស្នាក់​នៅផ្ទះ​ជួល​ ភូមិ​ព្រៃ​សាលា​ សង្កាត់​កា​កាប​ក្បែរ​ផ្ទះ​ជន​រង​គ្រោះ​ មានស្រុក​កំណើត​នៅ​ភូមិ​ស្ពាន​ ឃុំ​កោះ​ចេក​ ស្រុក​ពាម​ជរ​ ខេត្តព្រៃវែង​ ។​ ចំណែក​ ស្ត្រី​រង​គ្រោះ​ឈ្មោះ​ នី​ មុំ​ អាយុ​៤៦​ឆ្នាំ​ មាន​ទីលំនៅ​បន្ទប់​ជួល​ ក្នុងភូមិ​ខាងលើ​។​

​យោង​តាម​ពាក្យបណ្ដឹង​របស់​ស្ដ្រី​រង​គ្រោះ​បានឱ្យ​ដឹ​ថា​ កន្លង​មក​ជនសង្ស័យ​ បាន​លួច​ស្រលាញ់​កូនស្រី​របស់​ជន​រង​គ្រោះ​ ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ពេញចិត្ត​និង​ អត្ត​ចរិត​ របស់​ជនសង្ស័យ​ទើប​មិន​ព្រមអោយ​កូនស្រី​របស់​ខ្លួន​ស្រលាញ់​ជនសង្ស័យ​។​ ក្រោយមក​ជន​រង​គ្រោះ​ក៏​បាន​បញ្ជូន​កូនស្រី​របស់​ខ្លួន​អោយទៅ​ធ្វើការ​នៅ​ ប្រទេស​ថៃ​បាត់​ទៅ​ដើម្បី​គេច​ពី​ជនសង្ស័យ​។​ លុះដល់​ថ្ងៃ​កើតហេតុ​ជនសង្ស័យ​ផឹកស្រា​ ស្រវឹង​ ក៏​បាន​លី​ដាវ​សាំ​មូ​រ៉ៃ​មក​រករឿង​គំរាម​កាប់សម្លាប់​ជន​រង​គ្រោះ​ ដល់​បន្ទប់​ជួល​តែ​ត្រូវ​ជន​រង​គ្រោះ​ប្ដឹង​ទៅ​កម្លាំង​សមត្ថកិច្ច​ក៏​ត្រូវ​កម្លាំង​ កងរាជអាវុធហត្ថ​ចុះ​មក​ឃាត់ខ្លួន​តែ​ម្តង​ទៅ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ បញ្ជូន​ខ្លួន​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​រួម​នឹង​វត្ថុ​តាង​ដាវ​សា​មូ​រ៉ៃ​១​ដើ​ប្រវែង​ជិត​១​ម៉ែត្រ​ផង​ដែរ​ ៕​

sse

...

ដោយ៖ វិបុល​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print