ម៉ា​ឡេ​ស៊ី​ប្រទះ​ឃើញ​សាកសព​អណ្តែតទឹក​៥​នាក់​បន្ថែម​ទៀត​

ចែករំលែក៖

​ប៉ូលិស​ម៉ា​ឡេ​ស៊ី​បាន​អះអាង​ថា​ សាកសព​៥​នាក់​បន្ថែម​ទៀត​ ទើបតែ​ប្រទះ​ឃើញ​អណ្តែត​មក​ទើរ​នៅ​ច្រាំង​សមុទ្រ​កាលពី​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៦​ ។​ សាកសព​ទាំងនេះ​ត្រូវ​គេ​ជឿជាក់​ថា​ ជា​សាកសព​របស់​ក្រុម​ជន​ភៀស​ខ្លួ​ដែល​ធ្វើ​ដំណើរ​តាម​ទូរ​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​ ហើយ​បាន​ជួប​គ្រោះថ្នាក់​ក្រឡាប់​លិច​រួច​មក​នោះ​។​

Malaysia

​សាកសព​១៣​នាក់​ត្រូវ​បាន​ប្រទះ​ឃើញ​កាលពី​ថ្ងៃ​ទី​២៦​ ខែមករា​ បន្ទាប់​ពី​ទូក​ធ្វើ​ដំណើរ​របស់​ពួក​គេ​បាន​លិច​នៅ​ដែនសមុទ្រ​ភាគ​ខាងត្បូង​ ស្ថិត​នៅ​ក្នុង​រដ្ឋ​ Johor​ ប្រទេស​ម៉ា​ឡេ​ស៊ី​ ។​ ការ​រក​ឃើញ​សាកសព​៥​នាក់​បន្ថែម​ទៀត​នេះ​ ធ្វើ​ឲ្យ​សាកសព​កើនឡើង​ដល់​១៨​នាក់​ ដោយសារ​តែ​ហេតុការណ៍​លិច​ទូក​ដឹក​ក្រុម​ជនភៀសខ្លួន​ ។​

​លោក​ Rahmat​ Othman​ អធិការ​ប៉ូលិស​បាន​បញ្ជាក់​ថា​ សាកសព​៥​នាក់​បន្ថែម​ទៀត​ ទើបត្រូវ​បាន​រក​ឃើញ​ទើរ​នៅ​លើ​ច្រាំង​សមុទ្រ​ ។​ ប្រភព​បន្ត​ថា​ ជន​រង​គ្រោះ​ទាំងនេះ​បាន​ចូល​មក​ប្រទេស​ម៉ា​ឡេ​ស៊ី​ដោយ​ខុសច្បាប់​ ។​ នៅ​ពេល​នេះ​ កម្លាំង​ជួយ​សង្គ្រោះ​បាន​និង​កំពុង​ធ្វើ​ប្រតិបត្តិការ​ស្វែងរក​អ្នក​ដែល​នៅ​បាត់​ខ្លួន​បន្ថែម​ទៀត​ បន្ទាប់​ពី​ការ​ស៊ើបអង្កេត​មួយ​បាន​លើក​ឡើង​ថា​ ជន​រង​គ្រោះ​ដែល​ធ្វើ​ដំណើរ​តាម​ទូក​ម៉ាស៊ីន​២​ ហើយ​ជួប​គ្រោះថ្នាក់​នោះ​មាន​គ្នា​ប្រមាណ​ពី​៣០​នាក់​ដល់​៣៥​នាក់​ ។​

​លោក​ Rahmat​ Othman​ បាន​អះអាង​ថា​ មាន​សេចក្តីរាយការណ៍​ក្នុង​ចំណោម​ជន​រង​គ្រោះ​លិច​ទូក​ទាំងនោះ​ មាន​អ្នកខ្លះ​នៅ​រស់រាន​មានជីវិត​ ។​ លោក​បន្ត​ថា​ អ្នក​ដែល​នៅ​បាត់​ខ្លួន​ទាំងនោះ​ទំនងជា​មិនមែន​លិច​ចុះ​ក្រោម​ទឹក​នោះ​ឡើយ​ ប៉ុន្តែ​ពួក​គេ​បាន​និង​កំពុង​លាក់ខ្លួន​នៅ​ក្នុង​ព្រៃ​ក្បែរៗ​តំបន់​ខាងលើ​ រង់ចាំ​ក្រុម​អ្នករត់ពន្ធ​មក​នាំ​ពួក​គេ​ទៅ​កាន់​ទីតាំង​មាន​សុវត្ថិភាព​តែ​ប៉ុណ្ណោះ​ ។​

​លោក​ Rahmat​ Othman​ អះអាង​ថា​ ជនភៀសខ្លួន​ខុសច្បាប់​ទាំងនោះ​អាច​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ជិតខាង​ គឺ​មក​ពី​ដែន​កោះ​ Batam​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នោះ​តែ​ម្តង​ ។​

​ភាគ​ខាងត្បូង​រដ្ឋ​ Johor​ ជា​តំបន់​ឈូង​សមុទ្រ​ដែល​មាន​រយៈ​ចម្ងាយ​ឆ្ងាយ​ និង​ជា​ព្រំដែន​សមុទ្រ​របស់​ម៉ា​ឡេ​ស៊ី​ជាប់​ជាមួយ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ។​ វា​ជា​ច្រក​ផ្លូវ​សមុទ្រ​សំខាន់​ទី​៣​ផង​ដែរ​សម្រាប់​ការ​ចរាចរ​សេដ្ឋកិច្ច​ប្រទេស​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​នោះ​ ។​ ក្រុម​អ្នករត់ពន្ធ​ជនភៀសខ្លួន​ខុសច្បាប់​តែងតែ​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ជនភៀសខ្លួន​ចូល​ទៅ​ក្នុង​ទឹកដី​ម៉ា​ឡេ​ស៊ី​តាម​រយៈ​ច្រក​សមុទ្រ​នេះ​ ។​

​ពលរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ប្រមាណ​ជិត​២​លាន​នាក់​ ភាគច្រើន​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​ នៅ​ពេល​បច្ចុប្បន្ន​នេះ​បាន​និង​កំពុង​មាន​វត្ត​មាននៅ​លើ​ទឹកដី​ម៉ា​ឡេ​ស៊ី​ ។​ ពលករ​ទាំងនោះ​ភាគច្រើន​ត្រូវ​បង្ខិតបង្ខំ​ឲ្យ​ធ្វើ​ពលកម្ម​ខុសច្បាប់​ ។​

​ហេតុការណ៍​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន​កើត​ឡើងជា​ញឹកញាប់​ ស្ទើរ​ក្លាយទៅជា​រឿង​ធម្មតា​ទៅ​ហើយ​ ។​ ជនភៀសខ្លួន​ទាំងនោះ​បាន​ព្យាយាម​ធ្វើ​ដំណើរ​តាម​ទូក​ ជា​ពិសេស​នៅ​វេលា​យប់​ដើម្បី​គេច​ពី​កា​រប​ង្ក្រា​ម​របស់​អាជ្ញាធរ​ លួច​ឆ្លង​ដែន​មក​ទឹកដី​ម៉ា​ឡេ​ស៊ី​ ៕​

13-bodies

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print