​ប្រេ​ស៊ី​ល​មាន​អ្នក​ឆ្លង​វ​វីរុស​ Zika​ ដល់​ទៅ​៣.៨០០​នាក់

ចែករំលែក៖

អង្គការ​សុខភាព​ពិភពលោក​ WHO​ បាន​ស្រាវជ្រាវ​ពី​ការ​ពាក់ព័ន្ធ​រវាង​វីរុស​Zika​ និង​ជំងឺ​ស្វិត​ក្បាល​នៅ​ប្រេ​ស៊ី​ល​ បណ្ដាល​ឱ្យ​កុមារ​មាន​ខួរក្បាល​នឹង​ក្បាល​តូច​ជាង​ធម្មតា​។​ អ្នកនាំពាក្យ​ WHO​ លោក​ Christian​ Lindmeier​ បាន​ ប្រកាស​ឱ្យ​ដឹង​ថា​ មាន​កុមារ​ជាង​៣.៨០០​ នាក់​មាន​ជំងឺ​ស្វិត​ក្បាល​នៅ​ប្រេ​ស៊ី​ល​ក្នុង​នោះ​មាន​៤៩​នាក់​បាន​ស្លាប់​។​ មនុស្ស​ ជា​ច្រើន​បាន​ហៅ​វីរុស​ zika​ ជា​វីរុស​ ស៊ី​ខួរក្បាល​មនុស្ស​ ។​

se (1)

​ក្រសួងសុខាភិបាល​អា​មេ​រិ​កបាន​ ប្រកាស​អាសន្ន​ដល់​អ្នកទេសចរ​ជនជាតិ​អា​មេ​រិ​ក​កុំ​ឱ្យទៅ​ប្រទេស​ប្រេ​ស៊ី​ល​ទាំង​២២​ដែល​មាន​វីរុស​ស៊ី​ខួរក្បាល​មនុស្ស​កំពុង​ តែ​រាលដាល​ ពិសេស​គឺ​ស្ដ្រី​មាន​ផ្ទៃពោះ​ ជា​ដាច់ខាត​ ។​

​ក្រៅពី​ប្រទេស​នៅ​ក្នុង​តំបន់​អាហ្វ្រិក​ អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ក៏​មាន​ករណី​ឆ្លង​វីរុស​ ឍិ​កា​នេះ​ដែរ​។​ បច្ចុប្បន្ន​ប្រទេស​ដែល​ មាន​វីរុស​ខាងលើ​ឆ្លង​រាលដាល​មាន​ដូច​ជា​ប្រទេស​ Barbados,​ Bolivia,​ Ecua-dor,​ Guadeloupe,​ Saint​ Martin,​ Guyana,​ Cape​ Verde​ និង​ Samoa​ ។​ អា​មេ​រិ​កបាន​ស្នើ​ដល់​ពលរដ្ឋ​របស់​ខ្លួន​ក៏​ដូច​ជា​ពលរដ្ឋ​ប្រទេស​ដទៃ​ទៀត​ចៀសវាង​ ទៅ​ទេសចរណ៍​នៅ​ទីនោះ​ ។​

​ក្រសួងសុខាភិបាល​អា​មេ​រិ​កបាន​ស្នើ​ដល់​ស្ដ្រី​មាន​ផ្ទៃពោះ​មិន​ត្រូវ​ទៅ​កម្សាន្ដ​ នៅ​ក្នុង​ប្រទេស​ដូច​ជា​ Puerto​ Rico,​ Brazil,​ Colombia,​ El​ Salvador,​ Guia​ -na,​ Guatemala,​ Haiti,​ Honduras,​ Martinique,​ Mexico,​ Panama,​ Para-guay,​ Suriname​ និង​ Venezuela​ ដោយ​ សារ​តែ​នៅ​ទីនោះ​វីរុស​ Zika​ កំពុង​តែ​ រាលដាល​។​ ជ​ម្ឈ​មណ្ឌល​គ្រប់គ្រង​ជំងឺ​ ឆ្លង​បានឱ្យ​ដឹង​ថា​ ឪ​សត្វ​មូស​ដែល​ចម្លង​ ជំងឺ​ខាងលើ​តែងតែ​ខាំ​ អ៊ុ​ច​ មនុស្ស​នៅ​ ពេល​ថ្ងៃ​បើ​ទោះ​យើង​នៅ​ក្នុងផ្ទះ​ឬ​ក្រៅ​ផ្ទះ​ក៏​ដោយ​ ។​ នៅ​ពេល​នេះ​មិន​ទាន់​មាន​ វ៉ាក់សាំង​ប្រឆាំង​វីរុស​ Zika​ នៅឡើយ​ ទេ​។​ វី​ធី​សាស្ដ្រ​ដែល​ល្អ​បំផុត​នោះ​គឺ​ ទប់ស្កាត់​មូស​ខាំ​តែ​ប៉ុណ្ណោះ​។​ អ​កា​រៈ​ឆ្លង​ វីរុស​នោះ​មាន​ដូច​ជា​ក្ដៅ​រងា​ ឡើង​ក្រហម​ ឈឺក្បាល​ ក្រហម​ភ្នែក​ជាដើម​។​

​នៅ​ក្នុង​ទ្វីបអាស៊ី​វិញ​លើ​កោះ​តៃវ៉ាន់​មាន​ករណី​ឆ្លង​វីរុស​ឍិ​កា​ដំបូង​គេ​បង្អស់​គឺជា​បុរស​ជនជាតិ​ថៃ​អាយុ​២៤​ឆ្នាំ​ដែល​កំពុង​តែ​ធ្វើការ​នៅ​លើ​កោះ​តៃវ៉ាន់​ ៕

se

...

ប្រែសម្រួល៖​ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print