ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន ៩លើក (យប់ ៦លើក) បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ (ប្រុស) របួសធ្ងន់ ៨នាក់ (ស្រី ២នាក់) របួសស្រាល ៦នាក់ (ស្រី ២នាក់) និងមិនពាក់មួកពេលគ្រោះថ្នាក់មាន ១៥នាក់ (យប់ ១៤នាក់)។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ៩លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ១៨គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១២គ្រឿង រថយន្តធុនតូច ៤គ្រឿង និងរថយន្តធំ ២គ្រឿង។
មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៣លើក ប្រជែងគ្រោះថ្នាក់ ៣លើក ស្រវឹង ៣លើក មិនប្រកាន់ស្តាំ ១លើក និងបត់គ្រោះថ្នាក់ ១លើក ដោយឡែកយានល្មើសសរុបទូទាំងប្រទេសមាន ៦៨៦៨គ្រឿង បានធ្វើការអប់រំមាន ៣៤៣៩គ្រឿង និងពិន័យសរុប ៣៤២៩គ្រឿង និងពុំមានឃាត់យានទុកនោះទេ៕