សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ បានអញ្ជើញសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ អាជីវករ ស្ថិតនៅជុំវិញប្រសាទអង្គវត្ត 

ចែករំលែក៖

ខេត្តសៀមរាប៖ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ អាជីវករ ស្ថិតនៅជុំវិញប្រសាទអង្គវត្ត និងបានទៅទស្សនមជ្ឈមណ្ឌលវប្បធម៌ វិចិត្រករ ព្រមទាំងបានពិនិត្យជីវភាពរស់នៅរបស់បងប្អូន កង្វះខាត បញ្ហាប្រឈមមួយចំនួនដោយផ្ទាល់។ 

ការចុះសួរសុខទុក្ខនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេច នឹងអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍សភា នៃប្រទេសនិយាយភាសាបារាំង (APF) មានប្រទេសចំនួន១៥ ចូលរួម នៃប្រទេសសមាជិកចំនួន១៦ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នៅទីរួមខេត្តសៀមរាម៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print