ប៉ូលិសកូរ៉េខាងត្បូង បង្ហាញពីខ្លឹមសារលិខិត​របស់អភិបាលក្រុងមុនពេលស្លាប់

ចែករំលែក៖

កូរ៉េខាងត្បូង៖ អភិបាលក្រុងសេអ៊ូល លោក Park Won Sung ដែលត្រូវបានមនុស្សជាច្រើនចាត់ទុកថាជាបេក្ខភាពប្រធានាធិបតី​​​ សម្រាប់អាណត្តិក្រោយ​ ត្រូវបានគេរកឃើញស្លាប់ នៅលើភ្នំ​ ជិតកន្លែងលោកស្នាក់នៅ ក្នុងទីក្រុងសេអ៊ូល នៅថ្ងៃទី​១០ ខែកក្កដា​។
តាមសារព័ត៌មាន​យ៉ុងហាប់របស់កូរ៉េខាងត្បូង សាកសពត្រូវបានរកឃើញនៅភ្នំ Bugak ។ ការស្លាប់របស់លោកPark Won Sung ត្រូវបានគេចាត់ទុកថា​ជាការធ្វើអត្តឃាត​ ហើយប៉ូលិសកំពុងតែបើកការស្រាវជ្រាវ ដល់ការស្លាប់របស់លោក​។
នៅរសៀលថ្ងៃទី​១០​ ខែកក្កដានេះ លេខារបស់លោក​Park Won Sung ​បានសម្រេច​ប្រកាសលិខិត​ដែល លោក​Park Won Sung បានបន្សល់ទុកនៅលើតុធ្វើការរបស់លោក។ នៅក្នុងលិខិតនោះបានសរសេរថា​«​ខ្ញុំសុំទោសអ្នកទាំងអស់គ្នា​។ ខ្ញុំសូមអរគុណដល់អ្នកគ្រប់គ្នា ដែលបានរស់នៅជាមួយខ្ញុំក្នុងជីវិតនេះ។ ​​ខ្ញុំមានអារម្ភថា​មានកំហុសជាមួយគ្រួសារ​ខ្លាំងណាស់ ដែលជាមនុស្សខ្ញុំនាំក្តីឈឺចាប់ដល់ពួកគាត់​»។
នៅក្នុងលិខិតនោះបានសរសេរទៀតថា​​គោលបំណងរបស់លោកគឺចង់ឲ្យបូជាសព ហើយយកផេះ ឆ្អឹង ទៅបាចនៅលើផ្នូរឪពុកម្តាយរបស់គាត់។​«លាហើយអ្នកទាំងអស់គ្នា»។
ចំណែកសារដែលលោក ផ្ញើទៅកាន់កូនស្រី មិនត្រូវបានលាតត្រដាងជាសាធារណៈនោះឡើយ ដោយសារតែ​ជារឿងផ្ទាល់ខ្លួនក្នុងគ្រួសារ​៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print