តើ​​​​​​​ធ្វើ​បែបណា​ដើម្បី​បាន​​​គោរម្យងារ​ជា ឧកញ៉ា ..!

ចែករំលែក៖

ភ្នំពេញ៖ យោង​អនុក្រឹត្យ​​លេខ​១៥ អនក្រ ចុះ​ថ្ងៃ​ទី​​​០៥ ខែ​មេសា ឆ្នាំ​១៩៩៤ ​​​ត្រង់​មាត្រា​២ ​​បាន​ចែង​ថា៖ “សប្បុរស​ជន​ដែល​បាន​ធ្វើ​អំណោយ​ជូន​រដ្ឋ​ ជា​ថវិកាឬ​សំភារៈ ​​មាន​តម្លៃ​លើស​ពី​ដប់​ម៉ឺន​ដុល្លារ​អាមេរិក (100,000 $) ​​ឡើង​ទៅ​ ​​ត្រូវ​បាន​ជូន​មេដាយ​ស្ថាបនា​ជាតិ​ថ្នាក់​លេខ​១ ​​និង​ត្រូវ​​បាន​រាជរដ្ឋាភិបាល​ស្នើ​សុំ​ព្រះរាជ​យោបល់​​ដ៏​ខ្ពង់​ខ្ពស់ នៃ​ព្រះ​ករុណា​ជា​​អម្ចាស់​ជីវិត​ដំកល់​លើ​ត្បូង​ ដើម្បី​ទ្រង់​ព្រះរាជ​ទាន​គោរម្យងារ​ជា​ «ឧកញ៉ា»”។
ប៉ុន្តែ​នៅ​ថ្ងៃ​ទី​​​២០ ខែ​មីនា ឆ្នាំ២០១៧ ​​រាជរដ្ឋាភិបាលកម្ពុជា ​​បាន​​ចេញ​អនុក្រឹត្យ​​​​កែ​សម្រួល​​ចំណុច​ទី​១ មាត្រា​២ នៃ​អនុក្រឹត្យ​លេខ​១៥ ឆ្នាំ​១៩៩៤ ​​វិញ ​​ដោយ​មាត្រា​១​ថ្មី ​​បាន​ចែង​ថា៖ “សប្បុរស​ជន​ ដែល​បាន​ធ្វើ​អំណោយ​ជូន​រដ្ឋ ជា​ថវិកា ឬ​សម្ភារៈ ដែល​មាន​តម្លៃ​​លើស​ពី​​ដប់​ម៉ឺន​ដុល្លារ​អាមេរិក (100,000 $) ​​ឡើង​ទៅ​ ​​ត្រូវ​បាន​ជូន​មេដាយ​ស្ថាបនាជាតិ​ថ្នាក់​លេខ​១។ សប្បុរស​ជន ដែល​បាន​ធ្វើ​អំណោយ​ជូន​រដ្ឋ​​​ជា​ថវិកា ឬ​សម្ភារៈ ដែល​មាន​តម្លៃ​លើស​​ពី​ហាសិប​ម៉ឺន​ដុល្លារ​អាមេរិក (500,000 $) ​​ឡើង​ទៅ​ ​​ត្រូវ​បាន​រាជរដ្ឋាភិបាល​ស្នើ​សុំ​ព្រះរាជ​យោបល់​ដ៏​ខ្ពង់ខ្ពស់ នៃ​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ ដើម្បី​ទ្រង់​ព្រះរាជ​ទាន​គោរម្យងារជា «ឧកញ៉ា‍»”។
ដូច្នេះ​មាន​ន័យ​ថា បច្ចុប្បន្ន​​​នេះ​ដើម្បី​​ទទួល​បាន​​​​​គោរម្យងារ​ជា​ “ឧកញ៉ា” ​គឺ​ទាល់​តែ​​​​បុគ្គល​រូប​នោះ​ធ្វើ​អំណោយ​ជូន​រដ្ឋ​ មាន​តម្លៃ​លើស​ពី ៥០​ម៉ឺន​ដុល្លារ​ឡើង​ទៅ។
បើ​តាម​​នាយកដ្ឋាន​ឥស្សរិយយស​ នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ ចំពោះ​​គោរម្យងារ​ឧកញ៉ា គឺ​​មាន​​ដូចជា “ឧកញ៉ា”, “អ្នក​ឧញ៉ា” និង​ “លោក​អ្នក​ឧកញ៉ា”៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print