ទីតាំងយីហោ “ជីនសេង ទីក្រុងអានីម” បង្កប់ហ្គេមបាញ់ត្រីត្រូវបានសមត្ថកិច្ចខណ្ឌចំការមនចុះបង្រ្កាប និងឃាត់ខ្លួនមនុស្សប្រុសស្រី២០នាក់

ចែករំលែក៖

​ ភ្នំពេញ​ ៖​ កម្លាំងនគរបាល​ នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានសហការជាមួយនគរបាលខណ្ឌចំការមន​ បានចុះបង្ក្រាបទីតាំងបើកហ្គេ​ម​បាញ់​ត្រីមួយកន្លែងដែលមានយីហោ “ជីនសេង ទីក្រុងអានីម” ដោយបានឃាត់ខ្លួនមនុស្សប្រុសស្រី២០នាក់​ដែលជាអ្នកញៀនល្បែង​ កាលពីវេលាម៉ោង១២​ និង៣០នាទី​រំលងអធ្រាត្រឈានចូលថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ២០២០​ ស្ថិតនៅ​ក្នុង​សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន ។

​ ការចុះបង្រ្កាបទីតាំងបើកល្បែងខុសច្បាប់ខាងលើនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន​ សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​ស្នងការដ្ឋានរាជធានីភ្នំពេញ​ ។ ក្នុងនោះ​ សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងជាច្រើន តែមិនបានបញ្ជាក់ថាអ្វីខ្លះនោះទេ។ ចំណែកអ្នកញៀនល្បែង​កម្លាំងនគរបាលជំនាញបានឃាត់ខ្លួនមនុស្សប្រុសចំនួន១៧នាក់ និងស្រីចំនួន៣នាក់ សរុបទាំងអស់២០នាក់បញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមនីតិវិធី​ ។

​ គួររំលឹកថា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ធ្លាប់បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលបើកប្រតិបត្តិការបង្រ្កាបគ្រប់ទីតាំងល្បែងស៉ីសងខុសច្បាប់ទាំងអស់និងធ្លាប់បានលើកឡើងថា « ដើម្បីលុបបំបាត់បទល្មើសឆក់ ប្លន់ គ្រឿងញៀន ការបង្រ្កាបទីតាំងទូហ្គេមនៅទីក្រុងភ្នំពេញ ជាពិសេសតំបន់ទេសចរណ៍ ត្រូវតែធ្វើឲ្យបានល្អ និងមិនអនុញ្ញាតឲ្យបើកឡើយ បើនរណាអនុញ្ញាត អ្នកនោះទទួលខុសត្រូវចំពោះមុខច្បាប់» ៕

...

ដោយ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print