ចិន-អាមេរិក ប្រជែងឥទ្ធិពលគ្នាក្នុងការប្រកួតប្រជែងដណ្តើមតំណែង អគ្គនាយក WTO

ចែករំលែក៖

ក្រុមអ្នកឯកទេស​បានបញ្ជាក់ថា អាមេរិក​និងចិនកំពុងតែប្រជែងឥទ្ធិពលនៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក​​ ក្នុងគោលដៅកំណត់ច្បាប់ឡើងវិញ​ផ្តល់ផលប្រយោជន៍ដល់ប្រទេសរៀងៗខ្លួន។
បច្ចុប្បន្នមានបេក្ខភាព​សម្រាប់ប្រកួតប្រជែងតំណែងប្រធានអង្គការពណិជ្ជកម្ម​ពិភពលោកដល់ទៅ​៨រូប ដែលក្នុងនោះមានស្ត្រី និងបេក្ខភាពមកពីអាហ្វ្រិក​ផងដែរ។ ប៉ុន្តែក្រុមអ្នកឯកទេសវិភាគ​បានបញ្ជាក់ថា ការប្រកួតប្រជែង​រវាងអាមេរិក​និឹងចិន​ក្នុងការដណ្តើមតំណែង អគ្គនាយក​​WTO ​កាន់តែខ្លាំង​​ព្រោះអាចកែប្រែច្បាប់មួយចំនួនផ្តល់ផលប្រយោជន៍ដល់ប្រទេសរបស់ខ្លួន។
តាមសារព័ត៌មានNikkeiបានឱ្យដឹងថា បេក្ខភាពដែល​លេចធ្លោជាងគេនោះគឺលោកស្រី​Ngozi Okonjo-Iweala អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ​ប្រទេសនីហ្សេរីយ៉ា ​។ លោកស្រីធ្លាប់ធ្វើការនៅធនាគារពិភពលោករយៈពេល​២៥ឆ្នាំ និងធ្លាប់កាន់តំណែងជាអនុប្រធាន​ធនាគារពិភពលោកផងដែរ ។ មិនតែប៉ុណ្ណោះលោកស្រីមានទំនាក់ទំនងល្អ​ជាមួយសហគមន៍អន្តរជាតិ​។
ជាមួយគ្នានេះដែរ ក៏មានស្ត្រីដើមកំណើតអាហ្វ្រិកផ្សេងទៀតកំពុងតែលេចធ្លោគួរឱ្យកត់សម្គាល់ នោះគឺ លោកស្រីAmina Mohamed ជនជាតិកេនយ៉ា ធ្លាប់ធ្វើការជាប្រធានគម្រោង​នយោបាយរបស់ WTO ។ បើទោះបីបែបណាក្តី ប្រទេសជាសមាជិក​ទាំង​១៦៤ របស់អង្គការWTO នៅតែមិនទាន់អាចបោះឆ្នោតជ្រើសរើសប្រធានថ្មីបាននៅឡើយ។
ចិនត្រូវបានគេដឹងថាកំពុងតែ​​ជំរុញឲ្យមានការគាំទ្រដល់បេក្ខភាព​មកពីតំបន់ដែលចិនកំពុងតែវិនិយោគខ្លាំង ។ បច្ចុប្បន្នចិននិងបណ្តាប្រទេសទ្វីបអាហ្វ្រិក​កំពុងតែ​បែងចែកផលប្រយោជន៍ ​និងច្បប់ពាណិជ្ជកម្ម​ដែលផ្តល់ផលប្រយោជន៍ក្នុងវិស័យ​ទូរគមនាគមន៍និង​កសិកម្ម ឬ នេសាទ។
ចំណែកអាមេរិកវិញកំពុងតែខិតខំ​ស្វែងរកការគាំទ្រដល់បេក្ខភាពមកពីទ្វីបអាមេរិក​​ ក្នុងនោះមានបេក្ខភាពមកពីប្រទេសម៉ិចស៊ីកូ​៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print