នៅថ្ងៃទី១១ ខែកក្កដា សារព័ត៌មានរ៉យទ័របានផ្សាយថា គណបក្សសកម្មភាពប្រជាជន(PAP)កាន់អំណាចទទួលបានជ័យជម្នះក្នុងការបោះឆ្នោត សភានៅសិង្ហបរី។
ប៉ុន្តែគណបក្សនេះនៅតែត្រូវចែករំលែក១០ កៅអីសម្រាប់គណបក្សប្រឆាំងដែរ។ ការបោះឆ្នោតនៅសិង្ហបុរីកើតឡើងក្នុងពេលដែលប្រទេសនេះកំពុងតែខិតខំទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ គណបក្ស(PAP) បានកាន់អំណាចតាំងពីដើមមក ពោលគឺចាប់តាំងពីសិង្ហបុរី ទទួលបានឯករាជ្យនៅឆ្នាំ ១៩៦៥។ គណបក្សនេះទទួលបានសំឡេងគាំទ្រភាគច្រើនក្នុងសភា ហើយនាយករដ្ឋមន្ត្រី លិី ស៊ាងឡុងនឹងបន្តកាន់តំណែងមួយអាណត្តិ៥ឆ្នាំទៀត ដែលជាអាណត្តិចុងក្រោយមុនពេលលោកចូលនិវត្តន៍។
លទ្ធផលបោះឆ្នោតបានបង្ហោះឲ្យឃើញថា គណបក្ស(PAP) ទទួលបាន៨៣កៅអីក្នុងសភា។ ចំណែកគណបក្សប្រឆាំងទទួលបានតែ១០ កៅអីប៉ុណ្ណោះដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានសម្រាប់បក្សប្រឆាំងក្នុងប្រទេសនេះ។
បើទោះបីទទួលបានជ័យជម្នះក្តី ប៉ុន្តែនាយករដ្ឋមន្ត្រី លី បានទទួលស្គាល់ថាចំនួនពលរដ្ឋគាំទ្រមិនខ្ពស់ដូចការចង់បាននោះទេ។ នាយករដ្ឋមន្ត្រីលីបញ្ជាក់ថា«លទ្ធផលបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការឈឺចាប់និងការខកចិត្តដែលពលរដ្ឋសិង្ហបុរីកំពុងកើតមាននោះគឺវិបត្តិពាក់ព័ន្ធកូវីដ-១៩ ។
លោកលី បន្តទៀតថា បច្ចុប្បន្នប្រទេសជាតិកំពុងប្រឈមនិឹងវិបត្តិ បង្កឡើងដោយកូវីដ-១៩ ដោយចំនួនពលរដ្ឋអត់ការងារធ្វើបានកើនឡើងខ្ពស់ ហើយតម្រូវការពលករបរទេសក៏រងផលប៉ះពាល់ដោយសារតែកូវីដ-១៩ដែរ៕
ដោយ៖ ធី រីណា