ចិន៖ ប្រកាសអាសន្ន​កម្រិត​ខ្ពស់​លំដាប់​ទី​ពីរ ក្នុងការ​ឆ្លើយតប​ទៅនឹង​ទឹកជំនន់ ​ដែលត្រូវបែង​ចែកជា​បួន​កម្រិត

ចែករំលែក៖

អន្តរជាតិ៖ នៅ​ថ្ងៃទី​១២ ខែកក្កដាម្សិលមិញនេះ អាជ្ញាធរចិន បានប្រកាស​អាសន្ន​កម្រិត​ខ្ពស់​លំដាប់​ទី​ពីរ​ ក្នុងការ​ឆ្លើយតប​នឹង​ទឹកជំនន់​ ដែល​ហូរ​ចេញ​យ៉ាងគំហុក​ពី​ទន្លេ​យ៉ង់​សេ​ ខណៈ​តំបន់​ភាគ​ខាងកើត​នៃ​ខេត្ត​ជាំ​ង​ស៊ូ និង​ខេត្ត​ជាំ​ង​ស៊ី កំពុងរង​ផលប៉ះពាល់​ពី​ទឹកជំនន់​ខ្លាំងជាងគេ​ ។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua​ បានចេញផ្សាយថា ការប្រកាសអាសន្ន​ក្នុងការ​ឆ្លើយតប​ទៅនឹង​ទឹកជំនន់នេះ ​ត្រូវបាន​បែង​ចែកជា​បួន​កម្រិត ដោយ​កម្រិត​ទី​១​ជា​កម្រិត​ធ្ងន់ធ្ងរ​បំផុត​។ ដោយទឹកជំនន់​ក្នុង​តំបន់ Poyang ខេត្ត​ជាំ​ង​ស៊ី​ បណ្តាល​ឲ្យ​កម្ពស់​ទឹក​ក្នុង​បឹង Poyang ដែលជា​បឹង​ទឹកសាប​ធំជាងគេ កើន​ដល់​២២,៥​ម៉ែត្រ ដែលជា​កម្ពស់​មិន​ធ្លាប់មាន និង​ដែល​លើស​កម្ពស់​១៩,៥​ម៉ែត្រ​ដែលជា​កម្រិត​ប្រកាសអាសន្ន​។ ជាមួយនឹង​ការប្រកាសអាសន្ន​កម្រិត​ទី​ពីរ​ក្នុង​ខេត្ត Jiangxi គេ​ប៉ាន់​ស្មានថា នឹងមាន​គ្រោះមហន្តរាយ​បន្ថែមទៀត​ដូចជា​ការបាក់​ទំនប់ឬ​ទឹកជំនន់​ធ្ងន់ធ្ងរ​មិន​ធ្លាប់មាន​ក្នុង​ទន្លេ​ជាច្រើន​។​

​សូមជម្រាបថា ក្នុងហេតុការណ៍គ្រោះទឹកជំនន់​នេះដែរ អាជ្ញាធរ​យោធា​ នៅតាម​ខេត្ត​បាន​បញ្ជូនទាហាន​រាប់ពាន់នាក់​ ឲ្យទៅ​ជួយ​ពង្រឹង​ច្រាំង​ប្រវែង​៩​គីឡូម៉ែត្រ​នៅ​ជុំវិញ​មាត់បឹង ដើម្បី​បង្ការ​ការបាក់​ច្រាំង ដែល​នឹង​អាច​បណ្តាល​ឲ្យ​ទឹក​ហូរ​ចេញ​កាន់តែច្រើន​។ រីឯ នៅ​តំបន់​ជាំ​ង​ចូ​វ នៃ​ខេត្ត​ជាំ​ង​ស៊ី ឯណោះ​វិញ អាជ្ញាធរ​តំបន់ បាន​អំពាវនាវ​តាមរយៈ​បណ្តាញ​សង្គម​ឲ្យ​បុរស​អាយុ​ពី​១៨​ឆ្នាំទៅ​៦០​ឆ្នាំ ឲ្យចូល​រួមគ្នា​ប្រយុទ្ធ​នឹង​ទឹកជំនន់​ដោយ​ទៅ​ជួយ​ពង្រឹង​ទំនប់​។​

បើយោងតាម​ទិន្ន័យ​ពី​ក្រសួង​ធនធានទឹក​ចិន ក៏បានបញ្ជាក់ថា កម្ពស់​ទឹក​នៅក្នុង​ទន្លេ​ចំនួន​២១២ បាន​កើនឡើង​ហួស​ពី​កម្រិត​ប្រកាសអាសន្ន​នា​ដើមខែ​កក្កដា ក្នុងនោះ​កំពស់​ទឹក​ក្នុង​ទន្លេ​ចំនួន​១៩ កើន​ដល់​កម្ពស់​មិន​ធ្លាប់មាន​។​ ក្នុងពេល​ជាមួយគ្នានេះដែរ ទីក្រុង​ផ្សេងទៀត​នៅតាម​ទន្លេ​យ៉ង់​សេ ក៏បាន​ប្រកាស​កម្រិត​អាសន្ន​រៀងៗ​ខ្លួន ដោយសារ​កំណើន​ទឹក​យ៉ាងខ្លាំង ក៏ដូចជា​ភ្លៀង​ឥតឈប់ឈរ ដែល​បណ្តាល​ឲ្យ​បាក់​ដី និង​ជន់​លិច​ផ្លូវ និង​ស្រែចំការ​ផងដែរ ។

​គួរបញ្ជាក់ថា ក្រោយប្រកាសអាសន្ន​កម្រិត​ខ្ពស់​លំដាប់​ពីរ នៅ​ខេត្ត Jiangsu និង Jiangxi នៅ​ភាគ​ខាងកើត ទីភ្នាក់ងារ​ឧតុនិយម​ចិន ក៏បាន​ព្យាករ​ផងដែរ​ពី​ព្យុះភ្លៀង​នៅ​ខេត្ត​ស៊ី​ឈ័ន និង​ទីក្រុង​ចុង​ឈី​ង នៅ​ភាគ​នារ​តី​ប្រទេស ខេត្ត​ហ៊ូ​ប៉ី​ នៅ​កណ្តាល និង​ខេត្ត​ហ៊ូ​ណាន​នៅ​ខាងត្បូង​ប្រទេស​៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print