បូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ លោកសៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ បានចូលរួមដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ
សាលាខេត្តកំពង់ធំ។

នាកិច្ចប្រជុំនោះ លោក រដ្ឋមន្ត្រី ថោង ខុន បានផ្ដល់អនុសាសន៍មួយចំនួនដល់ក្រុមការងារថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបន្តដំណើរការអនុវត្តការងាររបស់ក្រុមការងារថ្នាក់ជាតិឲ្យបានរលូន មានប្រសិទ្ធភាព និងនិរន្តរភាព ក្នុងនោះរួមមាន៖

១៖ បន្តការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាព និងតម្លាភាព។

២៖ បន្តចុះអន្តរាគមន៍ដោះស្រាយទឹក និងបូមទឹកបន្ទាន់ ដើម្បីជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋនៅតំបន់ដែលកំពុងរងផលប៉ះពាល់ដោយខ្វះទឹកខ្លាំង។

៣៖ បន្តអនុវត្តតាមការណែនាំ និងវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ស្តីពីការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា ពិសេសនៅខេត្តកំពង់ធំ។

៤៖ បន្តជំរុញការពិនិត្យ និងដោះស្រាយនូវការងារចាំបាច់ជាអាទិភាព រួមមានការងារឆ្វៀលដីនៅតំបន់៣ តំបន់២ ដីតំបន់អភិរក្សសត្វខ្សឹប ដីតំបន់ការពារ។

៥៖ បន្តខិតខំលើកកម្ពស់ការផ្តល់សេវាសាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវ មានតម្លាភាព និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ។

៦៖ ពង្រឹងការគ្រប់គ្រង និងការចាត់ចែងការងាររបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌឲ្យកាន់តែមានប្រសិទ្ធភាព (យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃលេខ ១៦២២ សជណ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០)។

៧៖ បន្តពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។

៨៖ បន្តខិតខំពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បទល្មើសនេសាទ និងបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ។

៩៖ បន្តចុះពិនិត្យ និងដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋ តាមរយៈការជួបប្រាស្រ័យទាក់ទងតាមសហគមន៍មូលដ្ឋាន និងការរៀបចំវេទិកាសាធារណៈនៅមូលដ្ឋាន។

១០៖ បន្តខិតខំលុបបំបាត់នូវអំពើអសកម្ម និងចំណុចខ្វះខាតនានាដែលប៉ះពាល់ដល់សតិអារម្មណ៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

១១៖ បន្តខិតខំធ្វើអំពើល្អ និងបម្រើប្រជាពលរដ្ឋឲ្យអស់ពីចិត្តពីថ្លើម សំដៅបង្កើនភាពជឿជាក់ទុកចិត្ត និងកក់ក្តៅរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល៕

...


ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print