ពិតជាមិនធម្មតាមែន! សម័យកូវីដហើយ មានហាងលក់គ្រឿងអលង្ការនៅឥណ្ឌា បានផលិតម៉ាស់ដាំពេជ្រតម្លៃរាប់ពាន់ដុល្លារ

ចែករំលែក៖

អន្តរជាតិ៖ យោងតាមវីដអូដែលបានចុះផ្សាយដោយបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ផ្លូវការរបស់សារព័ត៌មាន South China Moring Post បានបង្ហាញថា ហាងលក់គ្រឿងអលង្ការមួយកន្លែង នៅប្រទេសឥណ្ឌា បានផលិតម៉ាស់ដែលមានក្រណាត់ម៉ាស់ស្របតាមស្ដង់ដាររបស់រដ្ឋាភិបាល ប៉ុន្តែអ្វីដែលគួរឲ្យអស្ចារ្យនោះ គឺនៅផ្នែកខាងក្រៅម៉ាស់មានរចនាលម្អបន្ថែមដោយត្បូងនិងពេជ្រជាច្រើនគ្រាប់ស្រោបដោយមាសសុទ្ធក្នុងម៉ូតផ្សេងៗគ្នា ហើយតម្លៃរបស់វាវិញគឺចន្លោះពី ,៩៩០ ដុល្លារអាមេរិករហូតដល់ ,៣២០ ដុល្លារអាមេរិកឯណោះ។

ដោយឡែកចំពោះអតិថិជនវិញ ក៏បានឲ្យដឹងដែរថា ការប្រើប្រាស់ម៉ាស់ ដ៏មានតម្លៃនេះ មិនត្រឹមតែអាចជួយការមេរោគបាននោះទេ តែវាក៏អាចបន្ថែមនូវសោភណ្ឌភាពក្នុងការតុបតែងខ្លួនបែបប្លែកពីគេផ្សេងទៀតបានផងដែរ

គួរបញ្ជាក់ថា សម្រាប់ម៉ាស់ដាំពេជ្រតម្លៃរាប់ពាន់ដុល្លារអាមេរិកនេះ ក៏កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅប្រទេសឥណ្ឌាផងដែរព្រោះកន្លងមកក៏មានម៉ាស់ ធ្វើអំពីមាសត្រូវគេផលិតឡើង និងប្រើប្រាស់ដោយអ្នកមានមួយចំនួននៅក្នុងប្រទេសឥណ្ឌា ដែលម៉ាស់ទាំងនោះមានតម្លៃរាប់ពាន់ដុល្លារអាមេរិកឯណោះ នៅពេលដែលបានឃើញម៉ាស់ធ្វើអំពីមាសទាំងនោះ ត្រូវបានសាធារណៈជនទូទៅគិតថា៖ វាគឺជាម៉ាស់ដែលមានតម្លៃថ្លៃបំផុតមួយ ប៉ុន្តែស្រាប់តែថ្មីៗនេះ ហាងលក់គ្រឿងអលង្ការនៅក្នុងប្រទេសឥណ្ឌា បានបញ្ចេញលក់ម៉ាស់ដាំពេជ្រជាច្រើនម៉ូតបន្ថែមទៀត ដែលម៉ាស់ទាំងនោះមានតម្លៃរាប់ម៉ឺនដុល្លារអាមេរិកឯណោះ

សូមអញ្ជើញប្រិយមិត្តទស្សនាម៉ាស់រំលេចដោយត្បូងនិងពេជ្រស្រោបដោយមាសសុទ្ធដូចខាងក្រោមនេះ៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print