ជន​មិន​ស្គាល់​អត្ដសញ្ញាណ​បាញ់​សម្លាប់​យុវជន​ម្នាក់​ពេល​ទៅ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​

ចែករំលែក៖

​ខេត្ដកំពង់ស្ពឺ​៖​ យុវជន​ម្នាក់​បាន​ស្លាប់​ ភ្លាមៗ​ខណៈ​ទៅ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ជាមួយ​ អ្នក​ភូមិ​ឯទៀត​ដោយ​ខ្មាន់កាំភ្លើង​មិន​ ស្គាល់​អត្ដសញ្ញាណ​បាញ់​រះ​ ។​

​ករណី​នេះ​កើតឡើង​កាលពី​វេលា​ ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៧​ ខែ​ មក​រា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ពាម​អន្ទង់​ ភូមិ​ទី​១​ ឃុំ​ត្រែង​ត្រ​យឹ​ង​ ស្រុក​ភ្នំស្រួច​ ខេត្ដកំពង់ស្ពឺ​ ។​ យុវជន​រង​គ្រោះ​ឈ្មោះ​ ជា​ ដា​វីត​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ មាន​ទី​លំ​ នៅ​ភូមិ​អណ្ដូង​ សង្កាត់​គោក​រកា​ ខណ្ឌ​ សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំស្រួច​ ស្រង់​សម្ដី​សាក្សី​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ ហេតុ​គឺ​មាន​ភ្លើង​ឆេះ​ព្រៃ​ពួក​គាត់​(​ជន​ រង​គ្រោះ​)៥​នាក់​បាន​នាំ​គ្នា​ទៅ​ពន្លត់ភ្លើង​នោះ​ តែ​នៅ​ពេល​ដែល​ទៅ​ដល់​កំពុង​នាំ​ គ្នា​ពន្លត់ភ្លើង​កុំឱ្យ​ឆេះ​រាលដាល​ក៏​ឮ​ សំឡេង​កាំភ្លើង​ផ្ទុះ​ឡើង​ព្រម​គ្នា​ចំនួន​៦​ គ្រាប់​ចេញពី​ក្នុង​ព្រៃ​ ស្រាប់តែ​ឃើញ​ ជន​រង​គ្រោះ​ប្រកាច់​ចេញ​ឈាម​ជោក​ដី​ ក៏​នាំ​គ្នា​សែង​យក​មក​ភូមិ​ហើយ​រាយ​ ការណ៍​ឱ្យ​សមត្ថកិច្ច​តែ​ម្ដង​ ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគរ​ បាល​និង​កងរាជអាវុធហត្ថ​ដោយ​មាន​ វត្ដមាន​លោក​*​អ៊ូ​ សំ​អូន​ អភិបាលខេត្ដ​ ផង​ដែរ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ទាំង​យប់​ ។​

​លោក​អភិបាលខេត្ដ​បាន​ផ្ដល់​ថវិកា​ក៏​ ដូច​ជា​ចូល​បុណ្យសព​ចំនួន​១០០​ដុល្លារ​។​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៦​ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើ​កោសល្យ​ វិច័យ​ពិនិត្យ​សាកសព​និង​បាន​ធ្វើ​លិខិត​ឱ្យ​ឪពុក​ម្ដាយ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ ប្រពៃណី​ ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​មូលដ្ឋាន​ខ្លះ​ បាន​លើក​ឡើង​ថា​ ការ​ដែល​មានការ​ បាញ់​សម្លាប់​បែប​នេះ​ក៏​ព្រោះតែ​ជន​រង​ គ្រោះ​និង​អ្នក​ដទៃ​ទៀត​បាន​នាំ​គ្នា​មក​សង់​ លំនៅ​ឋាន​លើ​ដីចម្ការ​របស់​អ្នក​ដទៃ​ ទើប​មានរឿង​បែប​នេះ​កើតឡើង​ ។​ តែ​ មជ្ឈដ្ឋាន​ខ្លះ​ទៀត​លើក​ឡើង​ថាបើ​ទោះជា​ យ៉ាងណា​ក៏​ដោយ​ក៏​ត្រូវ​អនុវត្ដ​តាម​ផ្លូវ​ ច្បាប់​មិនមែន​ចេះ​តែ​បាញ់​សម្លាប់​ មនុស្ស​ទាំង​កំរោល​បែប​នេះ​ទេ​ ។​ ទោះ​ ជា​ជន​រង​គ្រោះ​មក​សង់​លំនៅ​ឋាន​លើ​ដី​ អ្នក​ណា​ក៏​ដោយ​ក៏​ត្រូវ​ដោះស្រាយ​គ្នា​ តាម​ផ្លូវច្បាប់​ដែរ​ ។​ នេះ​ជា​អំពើ​ឃោរ​ ឃៅ​ព្រៃផ្សៃ​បំផុត​ដែល​មិន​អាច​ទទួល​ យក​បាន​ឡើយ​ ។​ ក្នុង​នោះ​ប្រជា​*​ពលរដ្ឋ​ ក៏​សូម​សំណូមពរ​ទៅ​អាជ្ញាធរ​សមត្ថកិច្ច​មេត្ដា​ស្រាវជ្រាវ​រក​ជន​ដៃដល់​ឱ្យ​ឃើញ​និង​ចាប់ខ្លួន​យក​មក​ផ្ដន្ទាទោស​ឱ្យ​ខាង​តែ​បាន​ ។​

​លោក​អនុសេនីយ៍ទោ​ ប្រាក់​ ប៊ុ​ន​ឡៃ​ នាយ​ប៉ុស្ដិ៍​ត្រែង​ត្រ​យឹ​ង​បានឱ្យ​ដឹង​ថា​ ជន​ រង​គ្រោះ​រង​ការ​បាញ់ប្រហារ​ដោយ​អាវុធ​ចំនួន​២​គ្រាប់​ត្រូវ​ចំ​ច្រមុះ​ស្ដាំ​ធ្មេញ​មុខ​ ខាងលើ​ និង​ភ្នែក​ឆ្វេង​ ៕​

20160128_062315

20160128_062209

...

ដោយ៖ សេនា​ស័ក្ដិ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print