រថយន្តបែនបុកម៉ូតូខណៈធ្វើដំណើរបញ្ច្រាសទិសគ្នាបណ្ដាលឱ្យយុវជនម្នាក់ស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសាររថយន្តបែនបុកពេញទំហឹង ខណៈធ្វើដំណើរបញ្ច្រាសទិសគ្នា ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលំ ត្រង់ចំណុចស្រែកម្កាក់ ស្ថិតក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

យុវជនរងគ្រោះឈ្មោះ ធី ប៉ុច ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុ ។

តាមការបញ្ជាក់ពីសាក្សីឃើញហេតុការណ៍ គេឃើញយុវជនរងគ្រោះធ្វើដំណើរម្នាក់ឯងដោយម៉ូតូ ១គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០១ គ្មានស្លាកលេខ គ្មានកញ្ចក់ មិនពាក់មួកសុវត្ថិភាព ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើស្រាប់តែមានរថយន្ត ១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សស្នូតខៀវ គ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង (បញ្ច្រាសទិសគ្នា) បានបុកម៉ូតូពេញទំហឹងរួចកិនពីលើបណ្ដាលឱ្យយុវជនរងគ្រោះស្លាប់ភ្លាមៗ ចំណែករថយន្តបានកិនម៉ូតូអូសបន្តមកមុខទៀតទើបឈប់ ដោយឡែកអ្នកបើកបររថយន្តឃើញហេតុការណ៍ដ៏រន្ធត់នេះ ក៏បានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល ។

នគរបាលផ្នែកចរាចរណ៍ស្រុកភ្នំក្រវាញ បានឱ្យដឹងថា ហេតុការណ៍នេះបណ្ដាលមកពីរថយន្តបើកលឿន ហើយវត្ថុតាងម៉ូតូ និងរថយន្តបានរក្សាទុកនៅផ្នែកចរាចរណ៍នគរបាលស្រុកភ្នំក្រវាញ រង់ចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធី ៕

IMG_0583

IMG_0584

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print