ក្រុមហ៊ុនប្រមូលសំរាមក្រុងបានលុងត្រូវគេឃើញថាបានល្មើសនឹងកិច្ចសន្យា

ចែករំលែក៖

ខេត្តរតនគិរី៖ ក្រុមហ៊ុនមូលសំរាមក្នុងក្រុងបានលុងធ្វើខុសនឹងកិច្ចសន្យាជាក់លាក់ជាមួយនឹងក្រុមការងារថ្នាក់ជាតិ អាជ្ញាធរក្រុង និងអ្នកវិនិយោគផ្សារនោះហើយ។

សូមបញ្ជាក់ថា ក្រុមហ៊ុនប្រមូលសំរាមឈ្មោះ គីម ជ្រា ដែលមានតំណាងក្រុមហ៊ុនឈ្មោះ ជា គួង កាលពីព្រឹកថ្ងៃទី២៦ ខែមករា កន្លងទៅនេះ តំណាងក្រុមហ៊ុននេះគឺបានសន្យាជាមួយនិងក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរី ដែលមានឯកឧត្តមលី ធុជ ជាតំណាង លោកអ៊ុក សំអុល តំណាងអាជ្ញាធរក្រុងបានលុង និងលោកជាម សុផាត តំណាងឲ្យអ្នកវិនិយោគផ្សារបានលុងបានព្រមលើកកិច្ចព្រមព្រៀងមួយដែលនិយាយថា នឹងធ្វើការប្រមូលសំរាមដោយចាប់ផ្តើមឡើងពីម៉ោង៥ល្ងាច រហូតដល់ម៉ោង៧យប់​ ដែលក្នុងចន្លោះរយៈពេល២ម៉ោងនេះ គឺជាពេលវេលាអ្នកវិនិយោគផ្សារត្រូវមមាញឹកក្នុងការប្រមូលសំរាមយកមកដាក់នៅរថយន្តប្រមូល​សំរាមដែលកំពុងរងចាំដឹកសំរាមនៅចំណតរថយន្តខាងមុខផ្សារបានលុង ប៉ុន្តែរហូតមកដល់ពេលនេះ រយៈពេលនេះ ពីរថ្ងៃហើយក្រោយពីមានកិច្ចសន្យា គឺក្រុមហ៊ុនប្រមូលសំរាមឈ្មោះ គីម ជ្រា មិនបានអនុវត្តតាមពេល ដែលកំណត់នោះទេ  បែរជារថយន្តដឹកសំរាមត្រូវគេឃើញបានបើកប្រជ្រៀតជាមួយមនុស្សណែនតាន់តាប់ចូលទៅក្នុងផ្សារដែលមានមនុស្សកំពុងទិញទំនិញនោះទៅវិញ ដែលបានធ្វើឲ្យកិច្ចសន្យាដ៏ជាក់លាក់​នោះវាហាក់បីដូចជាល្បែងកូនក្មេង ហើយអ្វីដែលខ្មាស់អៀននោះគឺក្រុមអាជីវករដែលកំពុងរងចាំមើលនូវការអនុវត្តនេះដ៏ប្រសើរនេះ។

ការហៅទូរស័ព្ទជាច្រើនដងទៅអភិបាលក្រុងបានលុង លោកអ៊ុក​ សំអុល នៅរសៀលថ្ងៃទី២៨ ខែមករា​នេះ គឺមិនមានអ្នកលើកនោះទេ។

តំណាងក្រុមហ៊ុនហេង ដារ៉ា អ្នកវិនិយោគផ្សារបានលុង លោកជាម សុផាត បានឲ្យដឹងថា ប្រសិនបើក្រុមហ៊ុនប្រមូលសំរាមមានភាពកែប្រែទេ លោកនៅតែរក្សាគោលជំហរដដែល គឺខាងក្រុមហ៊ុនវិនិយោគផ្សារនឹងសុំស្វ័យ័តលើការប្រមូលសំរាមនេះដោយខ្លួនឯង ដោយមិនទុកឲ្យសំរាមនៅរាយប៉ាយនោះទេ។

ដោយឡែកនាយកក្រុមហ៊ុនប្រមូលសំរាមនៅរសៀលថ្ងៃទី២៨នេះ មិនអាចស្វែងរកធ្វើការទំនាក់ទំនង​បានទេ៕

2

3

1

...

ដោយ៖ អ៊ុច សាវុទ្ធ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print