ដក​អធិការ​នគរបាល​ស្រុក​កំ​រៀង​ក្រោយ​ករណី​ប្លន់​ប្រដាប់​អាវុធ​បាញ់​រះ​ផ្ទះ​លក់​ចាប់ហួយ​ស្លាប់​ម្នាក់​ និង​របួសធ្ងន់​៣​នាក់​

ចែករំលែក៖

​ខេត្តបាត់ដំបង​៖​ លោក​ឧត្តមសេនីយ៍ទោ​ ស​ ថេ​ត​ ស្នងការ​នគរបាល​ខេត្តបាត់ដំបង​បាន​ប្រកាស​ដក​ លោក​អធិការ​នគរបាល​ស្រុក​កំ​រៀង​ លោក​វរសេនីយ៍ត្រី​ ផា​ន់​ ចាន់​ណា​រ៉ា​ ចេញពី​តំណែង​ ក្រោយ​ពី​មាន​អំពើ​ប្លន់​ប្រដាប់​អាវុធ​ទៅ​លើ​ម្ចាស់ផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ​មួយ​កន្លែង​នៅ​ស្រុក​កំ​រៀង​ហើយ​ ចោរប្លន់​ បាញ់​ រះ​ម្ចាស់ផ្ទះ​ ស្លាប់​ម្នាក់​ និង​វាយ​ឱ្យ​រង​បួស​ធ្ងន់​៣នាក់​ ប្លន់​យក​ទ្រព្យ​ សម្បត្តិ​មួយ​ ចំនួន​រត់គេច​ខ្លួន​បាត់​ កាលពី​យប់​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៦​។

IMG_6534

​ការ​ប្រកាស​ ដក​លោក​ អធិការ​នគរ​ បាល​ស្រុក​កំ​រៀង​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ​ ស​ ថេ​ត​ ស្នងការ​នគរបាល​ ខេត្តបាត់ដំបង​ បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ស្នងការ​ ដ្ឋា​ន​នគរបាល​ ខេត្តបាត់ដំបង​ កាលពី​ព្រឹក​ថ្ងៃ​ទី​ ២៨​ ខែមករា​ ឆ្នាំ​២០១៦​ ស្តី​ពី​ការ​ប្រជុំ​ដាក់​ផែន​ ការ​ពង្រឹង​ សន្តិសុខ​ទប់ស្កាត់​ និង​ស្វែងរក​បង្ក្រាប​ អំពើ​ប្លន់​ នៅ​ខេត្តបាត់ដំបង​ ។​ ការ​ដក​តំ​ណែ​ក​ លោក​អធិការ​នោះ​ដែរ​ ខណៈ​ដែល​មាន​អំពើ​ប្លន់​កើតឡើង​នៅ​ស្រុក​កំ​រៀង​ លោក​អ​ធិ​ កា​រន​ គ​របាល​ស្រុ​កំ​ រៀង​រូប​ នោះ​ មិន​បាន​បំពេញ​កិច្ច​ការងារ​ជា​កងកម្លាំង​ ប្រដាប់​ អាវុធ​ មិន​មានការ​ ទទួល​ ខុស​ត្រូវ​ នៅ​ពេល​កើតហេតុ​យប់​ នោះ​មិន​នៅ​ ក្នុង​មូល​ ដ្ឋា​ន​របស់​ ខ្លួន​ មក​លេង​ក្រុង​ ប៉ោយ​ប៉ែ​ត​ នៅ​ ពេល​លោក​ ស្នងការ​និង​ស្នងការ​រង​ទំនាក់ទំនង​ ទូរស័ព្ទ​ ទៅ​សួរនាំ​អំ​ ពើ​ប្លន់​ នោះ​ គឺ​អធិការ​ រូប​នោះ​ឆ្លើយ​មិន​ រឿង​អ្វី​ទាំងអស់​។​

​លោក​ឧត្តម​ សេនីយ៍​ ស្នងការ​ ក៏​បាន​ បញ្ជា​ទៅ​ខាង​ការិយាល័យ​បុគ្គលិក​ហៅ​លោក​អធិការ​ស្រុក​កំ​រៀង​រូប​នោះ​មក​សួរនាំ​ថា​តើ​ទៅ​ ក្រុង​ ប៉ោយ​ប៉ែ​ត​ បាន​សុំ​ច្បាប់​អ្នក​ ណា​ហើយ​ទៅ​ ក្រុង​ប៉ោយ​ប៉ែ​ត​ធ្វើ​អ្វី​?​។​

​លោក​ឧត្តមសេនីយ៍​ ស​ ថេ​ត​ ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ ការ​ប្រកាស​ដក​ លោក​អធិការ​នគរបាល​ស្រុក​កំ​រៀង​គឺជា​ការ​ប្រមា​ន​ដល់​ លោក​អធិការ​នគរបាល​ស្រុក​ក្រុង​ មួយ​ចំនួន​ទៀត​ បើ​ធ្វើ​ការងារ​មិនល្អ​ ជា​ពិសេស​ បញ្ហា​កើតឡើង​អំពើ​ប្លន់​ លើ​ទឹកដី​ ស្រុក​ ក្រុង​ណា​ អធិការ​ស្រុក​ក្រុង​នោះ​និង​ត្រូវ​ដក​តំណែង​ដូច​គ្នា​ផង​ដ​

​សូម​បញ្ជាក់​ថា​ ការ​ដក​តំណែង​លោក​អធិការ​នគរបាល​ ស្រុក​កំ​រៀង​ពី​សំណាក់​ លោក​ឧត្តម​ សេនីយ៍​ ស​ ថេ​ត​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ ត្រូវ​គេ​មើលឃើញ​ថា​ ធ្វើ​ឡើង​ ជា​ លើក​ដំបូង​ ក្នុង​ចំណោម​ស្រុក​មួយ​ចំនួន​កើតឡើង​អំពើ​ប្លន់​ ២​ទី​៣​ករណី​ ចុង​ក្រោយ​នេះ​ នៅ​ក្នុង​ខេត្តបាត់ដំបង​គេ​មិន​ទាន់​ឃើញ​សមត្ថកិច្ច​បំបែកសំណុំរឿង​ក្រុម​ចោរប្លន់​នៅឡើយ​ នោះ​ទេ ​។​ គ្រា​ដែល​សមត្ថកិច្ច​កំពុង​តែ​តាមដាន​ស្រាវជ្រាវ​ស៊ើបអង្កេត​កំណត់​មុខសញ្ញា​ក្រុម​ចោរប្លន់​ទាំងនោះ​ ។​

​គួរ​បញ្ជាក់​ថា​បងប្អូន​និង​ម្ចាស់ផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ​មួយ​កន្លែង​ស្ថិត​នៅ​ស្រុក​កំ​រៀង​ ០១​ស្លាប់​និង​៣​នាក់​ទៀត​រង​របួសធ្ងន់​ខណៈ​ដែល​មាន​ក្រុម​ចោរ​ប្រដាប់​អាវុធ​៥​នាក់​កាំភ្លើង​វែង​ខ្លី​៣​ដើម​បិត​មុខ​ចូល​ទៅ​ប្លន់​និង​បាញ់​រះ​៨​គ្រាប់​ហើយ​វាយ​ម្ចាស់ផ្ទះ​ប្លន់​យក​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ​បាន​សម្រេច​ហើយ​ក្រុម​ចោរប្លន់​រត់គេច​ខ្លួន​បាត់​ខណៈ​ដែល​ម្ចាស់ផ្ទះ​រង​គ្រោះ​កំពុង​ជួបជុំ​បងប្អូន​អង្គុយ​ផឹក​ ស៊ីក្នុង​បរិវេណ​ផ្ទះ​ មិន​ទាន់​បិទទ្វារ​របង​ផ្ទះ​ កាលពី​វេលា​ម៉ោង​១០​យប់​ ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិ​អូរ​ដា​លើ​ ឃុំ​បឹង​រាំង​ ស្រុក​កំ​រៀង​ខេត្តបាត់ដំបង​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ប្រាប់​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ ហេតុ​គេ​ឃើញ​ ម្ចាស់​ ផ្ទះ​និង​បងប្អូន​មក​ពី​ ទី​ឆ្ងាយ​ជួបជុំ​គ្នា​ ផឹកស៊ី​ នៅ​ក្នុង​បរិវេណ​ផ្ទះ​ប្រហែល​៤​ទៅ​៥​នាក់​ ក៏​ប៉ុន្តែ​ មិន​បាន​ចាក់សោ​របង​ផ្ទះ​នោះ​ទេ​ ។​​ លុះ​បន្តិច​មក​ស្រាប់តែ​ក្រុម​ចោរប្លន់​៥​នាក់​មាន​កាំភ្លើង​វែង​ ខ្លី​៣​ដើម​និង​ដែក​ស្បែង​១​ដើម​ដោយ​គេ​ពុំ​បានដឹង​ពួក​វា​ធ្វើ​មធ្យោបាយ​ដោយ​អ្វី​នោះ​ទេ​បាន​ដើរ​ចូល​ទៅ​ក្នុង​បរិវេណ​ផ្ទះ​ជន​រង​គ្រោះ​នៅ​ពេល​នោះ​ពួក​វា​បាន​ភ្ជង់​ និង​គំរាម​ម្ចាស់ផ្ទះ​ដែល​កំពុង​ផឹកស៊ី​ចូល​ទៅ​ក្នុងផ្ទះ​នៅ​ពេល​នោះ​ម្ចាស់ផ្ទះ​រឹង​រុះ​មិន​ព្រម​ធ្វើ​តាម​ក្រុម​ចោរប្លន់​ក៏​បាន​បាញ់​រះ​គំរាម​ទៅ​លើ​ជន​រង​គ្រោះ​ម្ចាស់ផ្ទះ​និង​យក​ដែក​ស្បែង​វាយ​ម្ចាស់ផ្ទះ​ថែម​ទៀត​បណ្តាល​ឱ្យ​រង​បួស​ធ្ងន់​៣​នាក់​នៅ​ពេល​ក្រុម​ចោរប្លន់​ដើរ​ចូល​ផ្ទះ​ជន​រង​គ្រោះ​មាន​បុរស​ម្នាក់​ដែល​ជា​សាច់ញាតិ​ម្ចាស់ផ្ទះ​ចុះពីលើផ្ទះ​ក៏​ត្រូវ​ចោរប្លន់​បាញ់​ចំ​ដើមទ្រូង​បណ្តាល​ឱ្យ​ស្លាប់​តែ​ម្តង​ ។​ ​ក្រុម​ចោរប្លន់​ក៏​បាន​ប្រមូល​ទ្យ​សម្បត្តិ​និង​គ្រឿងអលង្ការ​រត់គេច​ខ្លួន​បាត់​។​

ចោរប្លន់​យក​បានទ្រព្យ​សម្បត្តិ​តិចតួច​ ប៉ុណ្ណោះ​ខ្លាចក្រែង​សមត្ថកិច្ច​មក​ទាន់​។​អំពើ​ប្លន់​នោះ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​នោះ​ដែរ​ ក៏​ប៉ុន្តែ​គ្មាន​អ្នក​ណា​ចេញ​ទៅ​ជួយ​ ទប់ទល់​ និង​ក្រុម​ចោរប្លន់​នោះ​ ឡើយ​អ្នក​ភូមិ​ នៅ​ក្បែរ​ នោះ​នាំ​គ្នា​សម្ងំ​យ៉ាង​ស្ងៀម​ទាំង​ក្តី​ភិតភ័យ​បារ​ម្ម​ពី​សុវត្ថិភាព​។​ លុះ​ក្រោយ​ពី​អំពើ​ប្លន់​នោះ​ហើយ​ទើប​គេ​ឃើញ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់ទី​កើតហេតុ​ ។ ​ដាក់​ វិធានការ​តាម​ស្ទាក់​ក្រុម​ចោរប្លន់​ក៏​ប៉ុន្តែ​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៨​ ខែមករា​ សមត្ថកិច្ច​ មិន​ទាន់​បាន​កំណត់​មុខសញ្ញា​និង​ឃាត់ខ្លួន​ជនសង្ស័យ​ណា​ម្នាក់​នៅឡើយ​នោះ​ទេ​ ។​ សមត្ថកិច្ច​រក​ឃើញ​សំបក​កា​ទុ​ស្ស​កាំភ្លើងខ្លី​៣​គ្រាប់​និង​កាំ​ភ្លើ​អាកា​៥​គ្រាប់​។​

​ជន​រង​គ្រោះ​បាត់បង់​ជីវិត​មានឈ្មោះ​ភៀ​ង​ ផុ​ន​ ភេទ​ប្រុស​ អាយុ​៥៤​ឆ្នាំ​ និង​អ្នក​រង​បួស​ ៣​នាក់​ទៀត​ឈ្មោះ​ ១,​ ផុ​ន​ឡៃ​ម៉េ​ង​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជា​កូន​អ្នក​ស្លាប់​ ២,​កូយ​ សេង​លី​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ ចោរប្លន់​វាយ​និង​ដែក​ស្បែង​រង​របួស​ស្មា​ឆ្វេង​ ៣,​ ម៉េ​ង​ ជុង​ ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​ជនល្មើស​វាយ​និង​ដែក​ស្បែង​របួស​ស្មា​ខាងស្តាំ​។​ទ្រព្យសម្បត្តិ​រង​ការ​បាត់បង់​ រួម​មាន​ ខ្សែ​ក​ផ្លា​ទី​ន​១​ខ្សែ​ទម្ងន់​១​តំឡឹង​ ចិញ្ចៀន​ផ្លា​ទី​ន​១​វង់​ទម្ងន់​៣​ជី​៕

IMG_6606

IMG_6454

IMG_6457

IMG_6459

IMG_6455

IMG_6456

...

ដោយ៖ ​សំ​ វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print