កម្លាំង​អគ្គនាយកដ្ឋាន​អន្ត​ប្រវេសន៍​ សហការ​ជាមួយ​ខណ្ឌ​ចំកា​មន​ ចុះ​ឆែកឆេរ​និង​ត្រួតពិនិត្យ​ ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៨​នាក់​ រស់​នៅ​គ្មាន​ច្បាប់

ចែករំលែក៖

​ភ្នំពេញ​៖​ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ នា​ថ្ងៃ​ទី​២៨​ខែមករា​ ឆ្នាំ​២០១៦​ កម្លាំង​អគ្គនាយកដ្ឋាន​អន្ត​ប្រវេសន៍​ សហការ​ជាមួយ​មូលដ្ឋាន​ខណ្ឌ​ចំកា​មន​ ចុះ​ឆែកឆេរ​ និង​ត្រួតពិនិត្យ​ ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ស​ចំនួន​៨​នាក់​ប្រុស​៦​នាក់​ស្រី​២​នាក់​រស់​និង​ធ្វើការ​គ្មាន​ច្បាប់​ ស្ថិត​នៅ​ក្នុង​សិប្បកម្ម​អារឈើ​គ្មាន​លេខ​មួយ​កន្លែង​ តាម​បណ្ដោយ​ផ្លូវ​លេខ​១០១​កែង​ផ្លូវ​លេខ​៩៧​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​

​ការ​ចុះ​ត្រួតពិនិត្យ​និង​ឆែកឆេរ​នេះ​ ដឹង​នាំ​ដោយ​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​កម្លាំង​របស់​ លោក​ ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ ហៃ​សីឡា​ ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​ អនុវត្តន៍​និ​តិ​វិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​និង​កម្លាំង​មូលដ្ឋាន​ខណ្ឌ​ចំកា​មន​ ចុះ​មក​ត្រួតពិនិត្យ​និង​ឆែកឆេ​ មក​រស់នៅ​និង​ធ្វើការ​ខុសច្បាប់​។​ ឃាត់ខ្លួន​មនុស្ស​ចំនួន​៨​នាក់​ប្រុស​៦​នាក់​ស្រី​២​នាក់​ ។​

ប​ច្ចុ​ប្បុ​ន​ជនជាតិ​វៀតណាម​ទាំងនេះ​ត្រូវ​បញ្ជូន​ទៅ​កាន់​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ដើម្បី​បន្ត​នីតិវិធី​ ៕​

image4

image3

image2

image1

image5

...

ដោយ៖ ស​ រស្មី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print