ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយលោក Kim Hyung Jun នាយក ប្រតិបត្តិ ក្រុមហ៊ុន Jin Sung Group ផ្នែកប្រពន្ធ័ Ticnology នៃសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ។
នៅក្នុងឱកាសនោះ លោក Kim Hyung Jun បានជម្រាបជូនពីគោលបំណងចង់ចូលរួមសហការ ជាមួយក្រសួងព័ត៌មានកម្ពុជា ក្នុងការធ្វើកំណែទម្រង់ច្បាប់របបសារព័ត៌មាន ដើម្បីអោយស្របតាមសភាពការណ៏វិវឌ្ឍន៍ នៃការរីកចម្រើននៃ បច្ចេកវិទ្យាព័ត៌មានវិទ្យាសកលលោក។
ជាមួយនេះ ក្រុមហ៊ុន Jin Sung Group មានគម្រោងផ្តល់សំភារៈបរិក្ខាបច្ចេកវិទ្យាមួយចំនួន ដល់ក្រសួងព័ត៌មាន ពិសេសគឺ I Paid ថ្មីៗ សម្រាប់ការសិក្សាពីចម្ងាយ Learning » និង « ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច E-Learning »៕
...
ដោយ៖ សិលា