អាមេរិក គាំទ្របណ្តាប្រទេស​ដែលមានវិវាទជាមួយចិន នៅសមុទ្រចិនខាងត្បូង​

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ​បានបញ្ជាក់ថា អាមេរិកគាំទ្រ​បណ្តាប្រទេស​ដែលជាជនរងគ្រោះ​នៅក្នុងការប្រកាស ដែនអធិបតេយ្យ​របស់ចិនគ្របដណ្តប់នៅសមុទ្រចិនខាងត្បូង​។
រដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo ​បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោន​នឹងគាំទ្របណ្តាប្រទេស​​ដែលមានវិវាទជាមួយចិននៅសមុទ្រចិនខាងត្បូង​ ។ ការគាំទ្រធ្វើឡើងតាមរយៈវេទិការ​ក្នុងតំបន់និងកិច្ចសហប្រតិបត្តិការ អាមេរិក អាស៊ាន។
សារព័ត៌មានរ៉យទ័របានដកស្រង់សំដីលោក​Mike Pompeo បញ្ជាក់ថា​«យើងនឹងគាំទ្រ​ប្រទេសទាំងអស់នៅលើពិភពលោក​​​ដែលកំពុងទទួលរង​ការឈ្លានពានពីចិនដោយខុសច្បាប់​»។ ចំណែកភាគីចិនវិញ​បាន​ថ្កោលទោស អាមេរិក ថាកំពុងតែជំរុញឲ្យស្ថានភាពនៅក្នុងតំបន់កាន់តែតានតឹងថែមទៀត​។
វិវាទរវាងអាមេរិក និងចិន កាន់តែខ្លាំងឡើង​ លើគ្រប់វិស័យ​ ទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ បច្ចេកវិទ្យា​…។ វិវាទកាន់តែខ្លាំងឡើងក្រោយពេល​ចិន រីកចំរើន លើគ្រប់វិស័យ​អាចគំរាមកំហែងដល់មហាអំណាចទីមួយរបស់អាមេរិក ។​
កតាទាំងនោះហើយបានជាអាមេរិក​ ប្រើគ្រប់វិធីសាស្ត្រដើម្បី ទប់ស្កាត់អត្ថិពលរបស់ចិន​ តាមរយៈ គៀងគរ ប្រទេស ក្នុងតំបន់ ឲ្យក្រោកឈរឡើងប្រឆាំង​ចិន ដើម្បីតែផលចំណេញនយោបាយរបស់អាមេរិកតែប៉ុណ្ណោះ៕ ដោយ៖ធីរីណា

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print