​ទីតាំង​ជា​ច្រើន​នៅ​អឺរ៉ុប​បាន​ក្លាយជា​គោលដៅ​វាយប្រហារ​របស់​ក្រុម​ IS

ចែករំលែក៖

​ក្រោយ​ពេល​ដែល​ក្រុម​អ៊ិ​ស​ស្លា​ម​បង្កើត​ រដ្ឋ​រង​ការ​ខាតបង់​យ៉ាងច្រើន​ដោយសារ​ តែ​ការ​វាយប្រហារ​របស់​លោក​ខាងលិច​ក្រុម​នេះ​បាន​ខិតខំ​ស្វែងរក​វិធីសាស្ដ្រ​ដើម្បី​ ស្ដារ​មុខមាត់​របស់​ខ្លួន​ឡើង​វី​ញ​តាម​រយៈ​ ការ​គំរាមកំហែង​វាយប្រហារ​នៅ​គ្រប់​ ទិស​ទី​ជុំវិញ​ពិ​ភាព​លោក​ពិសេស​នៅ​ក្នុង​តំបន់​អឺរ៉ុប​ ។​

​កាលពី​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៦​ សិស្ស​រាប់​ពាន់​នាក់​មក​ពី​សាលារៀន​៦​ កន្លែង​នៅ​ក្នុង​ប្រទេស​បារាំង​និង​១៤​កន្លែង​ នៅ​ក្នុង​ប្រទេស​អង់គ្លេស​ត្រូវ​បាន​បិទទ្វារ​ជា​បន្ទាន់​អនុញ្ញាត​ឱ្យ​សិស្ស​ត្រឡប់​ទៅ​ផ្ទះ​ភ្លាមៗ​ក្រោយ​ពេល​រង​ការ​គំរាមកំហែង​វាយប្រហារ​គ្រាប់បែក​។​

​ប៉ូលិស​បារាំង​បានឱ្យ​ដឹង​ថា​ សាលា​ រៀន​៦​កន្លែង​ដែល​មាន​ភាព​ល្បីល្បាញ​នៅ​ ទី​ក្រុងប៉ារីស​ដូច​ជា​សាលារៀន​ Charle-magne,​ Fenelon,​ Montaigne,​ Condo​ -rcet,​ Henri​ IV​ និង​ Louis​ Le​ Grand​ សុទ្ធសឹងតែ​ទទួល​បានការ​ហៅ​ទូរស័ព្ទ​ពី​មនុស្ស​មិន​ស្គាល់​អត្ដសញ្ញាណ​ដោយ​បាន​ គំរាម​ថា​នឹង​មានការ​វាយប្រហារ​គ្រាប់​ បែក​ក្នុង​អំឡុង​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ដល់​ម៉ោង​១១​និង​២០​ព្រឹក​ ។​ ភ្លាមៗ​នោះ​ សិស្ស​និស្សិត​ទាំងអស់​ត្រូវ​បាន​ជម្លៀស​ ទៅ​កាន់​តំបន់​មាន​សុវត្ថិភាព​។​ ស្ថាន​ ភាព​បាន​ដាក់​ក្នុង​ភាព​អាសន្ន​រហូត​ដល់​ រសៀល​ក្រោយ​ពេល​ក្រុម​អ្នកឯកទេស​រក​មិនឃើញ​មាន​គ្រាប់បែក​ណាមួយ​ត្រូវ​ បាន​គេ​ដាក់​បង្កៃ​នៅ​ទីនោះ​ ។​ ប្រទេស​ បារាំង​កំពុង​ស្ថិត​នៅ​ក្នុង​គ្រា​មាន​អាសន្ន​ចាប់តាំងពី​ក្រុម​អ៊ិ​ន​ស្លា​ម​បង្កើត​រដ្ឋ​បើក​ ការ​វាយប្រហារ​សម្លាប់​មនុស្ស​១៣០​នាក់​ នៅ​កណ្ដាល​ទី​ក្រុងប៉ារីស​កាលពី​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ កន្លង​ទៅ​។​

​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ​មាន​សាលារៀន​នៅ​ទីក្រុង​ឡុ​ង​៤​ខ្នង​បាន​ត្រូវ​បិទ​ ទ្វារ​៦​ខ្នង​នៅ​ទីក្រុង​ West​ Midlands​ និង​ ៤​ខ្នង​ស្ថិត​នៅ​ Cornwall​ ត្រូវ​បាន​បិទទ្វារ​ ផង​ដែរ​ក្រោយ​រង​ការ​គំរាមកំហែង​វាយ​ ប្រហារ​គ្រាប់បែក​ដូច​នៅ​ក្នុង​ប្រទេស​ បារាំង​។​ ប៉ូលិស​អង់គ្លេស​បាន​ជម្លៀស​ សិស្ស​និង​ស្សិត​ទាំងអស់​ទៅ​កាន់​តំបន់​ មាន​សុវត្ថិភាព​ចៀសវាង​ហេតុការណ៍​ អាក្រក់​កើតឡើង​ជាយថាហេតុ​ ។​

​ក្រុម​អ៊ិ​ថ​ស្លា​ម​បង្កើត​រដ្ឋ​ IS​ បាន​ឡើង​ គម្រោង​វាយប្រហារ​នៅ​ក្នុង​ទីតាំង​ជា​ ច្រើន​ក្នុង​តំបន់​អឺរ៉ុប​ក្រោយ​ពេល​ដែល​ក្រុម​ នេះ​រង​ការ​វាយប្រហារ​យ៉ាង​ខ្លាំង​ពី​សំណាក់​ កម្លាំង​ទាហាន​អាកាស​លោក​ខាងលិច​ ។​

​កន្លង​មក​ថ្មីៗ​នេះ​ស្នងការ​ប៉ូលិស​តំបន់​ អឺរ៉ុប​ហៅ​កាត់​ថា​ Europol​ លោក​ Rob​ Wainwright​ បាន​បញ្ជាក់​ថា​ ក្រុម​អ៊ិ​រ​ស្លា​ម​ បង្កើត​រដ្ឋ​បាន​ពង្រីក​សមត្ថភាព​នៃ​ការ​ វាយ​ប្រយុទ្ធ​ថ្មី​មួយ​ក្នុង​គោលដៅ​វាយ​ ប្រហារ​ទ្រង់ទ្រាយ​ធំ​ដោយ​ផ្ដោត​ ពិសេស​ នៅ​លើ​ទឹកដី​អឺរ៉ុប​ ។​ លោក​ Rob​ Wain-wright​ បាន​ថ្លែងប្រាប់​ជា​មុន​ដែរ​ថា​ “​អង្គការ​រដ្ឋ​អ៊ិ​ុ​ស្លា​ម​កំពុង​រៀបចំ​ប្រតិបត្ដិការ​ភេរវ​និយម​ផ្សេងៗ​ទៀត​”​។​

​ក្រុម​អ្នកជំនាញ​អឺរ៉ុប​បាន​យល់​ស្រប​ ដែរ​ថា​អង្គការ​រដ្ឋ​អ៊ិ​ ស្លា​ម​ពិតជា​មាន​ ឆន្ទៈ​និង​សមត្ថភាព​ដើម្បី​ដឹកនាំ​ការ​វាយ​ ប្រហារ​ថ្មីៗ​ទៀត​នៅ​លើ​ទឹកដី​អឺរ៉ុប​ដោយ​ផ្ដោត​ជា​ពិ​សេ​ទៅ​លើ​ផ្ទាំង​ស៊ី​ប​សង្គម​ស៊ី​វី​ល​ សង្គម​គ្មាន​អាវុធ​តតាំង​។​ របាយ​ ការណ៍​ខាងលើ​បាន​រៀបរាប់​ទៀត​ថា​ “​នេះ​ ជា​យុទ្ធសាស្ដ្រ​ថ្មី​របស់​អង្គការ​រដ្ឋ​អ៊ិ​ើ​ស្លា​ម​ដែល​ចង់​ធ្វើ​សកម្មភាព​វាយ​ប្រយុទ្ធ​ សរុប​”​ ។​

​សូម​បញ្ជាក់​ថា​ របាយការណ៍​ខាង​ លើ​គឺជា​ផ្លែផ្កា​មួយ​ក្រោយ​ពី​មាន​សិក្ខាសាលា​មួយ​របស់​សហភាព​អឺរ៉ុប​ដែល​ បាន​រៀបចំ​ឡើង​៣​សបា្ដហ៍​បន្ទាប់​ពី​ភេរវកម្ម​នៅ​ក្រុងប៉ារីស​ ប្រទេស​បារាំង​កាល​ ពី​ថ្ងៃ​១៣​ ខែវិច្ឆិកា​ឆ្នាំ​២០១៥​កន្លង​ទៅ​។​ អឺរ៉ុប​ប្រយុទ្ធ​ប្រឆាំង​តទល់​នឹង​ភេរវ​និយម​ មាន​ទីស្នាក់ការ​នៅ​ក្រុង​ឡា​អេ​ដែល​បច្ចុប្បន្ន​មាន​ក្រុម​អ្នកជំនាញ​ប្រមាណ​ជា​៤០​នាក់​ ។​ នាយក​ប៉ូលិស​អឺរ៉ុប​បាន​គូស​ បញ្ជាក់​ប្រាប់​ដែរ​ថា​មធ្យោបាយ​នានា​ របស់​ក្រុម​អ្នកជំនាញ​ទាំងនេះ​ក៏​ត្រូវ​តែ​ ពង្រឹង​ថែម​ទៀត​នា​រយៈពេល​ប៉ុន្មាន​ខែ​ ខាង​មុខ​នេះ​ខណៈ​ដែល​ដែល​បណ្ដា​ប្រទេស​ សមាជិក​សហភាព​អឺរ៉ុប​បាន​សន្យា​ថា​ នឹង​ធ្វើការ​ចែករំលែក​ព័ត៌មាន​សម្ងាត់​ នានា​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​រវាង​ គ្នា​បន្ទាប់​ពី​មាន​អំពើ​ភេរវកម្ម​នៅ​ក្រុង​ ប៉ា​រី​ស​ ៕​​

IS

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print