ខេត្តត្បូងឃ្មំុៈ បុរសម្នាក់ជាមេខ្លោងជួញដូរគ្រឿងញៀនយ៉ាងសកម្ម និងមានដីកាចំនួន៣ត្រូវបានកម្លាំងជំនាញអធិការដ្ឋាន នគរបាលស្រុកពញាក្រែកចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៥:៣០នាទីល្ងាចថ្ងៃទី២៧មករាឆ្នាំ២០១៦នៅចំណុចភូមិសុវណ្ណនិគម ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ។ លោកឧត្ដមសេនីយ៍ ម៉ៅ ពៅ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ឱ្យដឹងថាមេខ្លោងជួញដូរគ្រឿងញៀន មានឈ្មោះ យិន ម៉ៅភេទប្រុសអាយុ៣៦ឆ្នាំមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើហើយរកឃើញម្សៅក្រាមពណ៌ ស សង្ស័យថ្នាំញៀនចំនួន១កញ្ចប់ តូចជាប់នឹងខ្លួនហើយជនល្មើសម្នាក់នេះមានដីកាចំនួន៣ដីកា ពីបទជួញដូរគ្រឿងញៀនខុសច្បាប់ប្រព្រឹត្តនៅភូមិសុវណ្ណនិគមឃុំកណ្តោលជ្រុំស្រុកពញាក្រែកកាលពីថ្ងៃទី១៦សីហាឆ្នាំ២០១៥។លោកស្នងការបានបន្តថាមេខ្លោងជួញដូរគ្រឿងញៀនរូបនេះបាននិយាយប្រាប់កម្លាំងនគរបាលថា បើមិនជួញដូរគ្រឿងញៀនបានអី ?ចិញ្ចឹមគ្រួសារ ហើយក៏ មិនដែលចាប់អារម្មណ៍ជាមួយដីកា ដែរ។
បច្ចុប្បន្ន មេខ្លោងជួញដូរគ្រឿងញៀន យិន ម៉ៅ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តត្បូងឃ្មុំកំពង់កសាងសំណុំបញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំចាត់ការតាមផ្លូវច្បាប់៕វណ្ណះ