អង្គរក្សភោជនីយដ្ឋានយីហោផែថ្ម រាលកៃអាវុធខ្លី​បណ្តាលមេការម្នាក់អោយរបួស០១គ្រាប់ចំកំភួនជេីងខាងឆ្វេង

ចែករំលែក៖

ភ្នំពេញ-​ ម៉ោង១៤,១៥នាទី​ ថ្ងៃទី​២៨.០១.ឆ្នាំ២០១៦ ចំនុចភោជនីយដ្ឋានផែថ្ម ផ្លូវ៨២កែង៣៩ ភូមិ៤ សង្កាត់ស្រះចក​ ដូនពេញ មានករណី រាលកៃអាវុធខ្លី​បណ្តាលអោយរបួស
 -​ ជនរងគ្រោះឈ្មោះ ឈួង សុខហៀង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ​មេការភោជនីយដ្ឋានផែថ្ម ស្នាក់នៅហាងផែថ្ម រងរបួស០១គ្រាប់ចំកំភួនជេីងខាងឆ្វេង។ បច្ចុប្បន្នៈកំពុងសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត

 -​ ជនបង្កឈ្មោះ ហោ ត្រាយ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរអង្គរក្សនិងជាអ្នកបេីកឡានអោយ ឈ្មោះ ចេង ហុង ជាថៅកែភោជនីយដ្ឋានផែថ្ម

  *​ រឿងហេតុៈ នៅវេលាម៉ោងខាងលេី ជនបង្ករឈ្មោះ ហោ ត្រាយ បានដឹកថៅកែរបស់ខ្លួនឈ្មោះ ចេង ហុង មកមេីលបុគ្គលិកហាងឈ្លោះគ្នា ហេីយជនបង្កបានចុះពីឡាន ដកអាវុធខ្លីម៉ាកGLOCK មកកាន់និងដៃអាម៉េដោះគ្រាប់​ ភ្លាមនោះមិនដឹងយ៉ាងម៉េច​ក៏ឭសូរស្នូរផ្ទុះអាវុធចំនួន០១គ្រាប់ បណ្តាលអោយត្រូវ​ជនរងគ្រោះឈ្មោះ ឈួន សុខហៀង តែម្តង។ ក្រោយកេីតហេតុជនសង្ស័យបានគេចខ្លួនពីហាងផែថ្មបាត់តែម្តង។ស ដារ៉ា 

...

    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print