ថៃ៖ នឹងអនុញ្ញាតឲ្យភ្ញៀវទេសចរណ៍បរទេស មកព្យាបាលជំងឺក្នុងប្រទេសខ្លួនវិញចុងខែនេះ តែត្រូវអនុវត្តតាមលក្ខខណ្ឌ

ចែករំលែក៖

អន្តរជាតិ៖ អ្នកនាំពាក្យ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ ថៃ លោក Taweesilp Visanuyothin បានបញ្ជាក់កាលពីថ្មីៗនេះថាអ្នកដំណើរដែលចង់មកព្យាបាលជំងឺនៅក្នុងប្រទេសថៃត្រូវគោរពតាមលក្ខខណ្ឌមួយចំនួនដូចជា៖ មានលិខិតណាត់ជួបជាមួយវេជ្ជបណ្ឌិតក្នុងប្រទេសថៃត្រឹមត្រូវ ទទួលបានអនុញ្ញាតពីស្ថានទូតថៃ ណាមួយក៏បានក្នុងចំណោមស្ថានទូតនៅតាមបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក មានលិខិតបញ្ជាក់ថាគ្មានជំងឺកូវីដ១៩ ហើយក្នុងករណីសង្ស័យអ្នកដំណើរអាចតម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ ១៩ ជាថ្មីម្តងទៀតផងដែរពេលទៅដល់ប្រទេសថៃ។

បើតាមសេចក្តីជូនដំណឹងជាផ្លូវការមួយរបស់អាជ្ញាធរថៃ បានបញ្ជាក់ថា ថៃនឹងអនុញ្ញាតឲ្យភ្ញៀវទេសចរណ៍បរទេសដែលមកទទួលសេវាវេជ្ជសាស្ត្រអាចធ្វើដំណើរចូលក្នុងប្រទេសខ្លួនបាន តែត្រូវអនុវត្តតាមលក្ខខណ្ឌកំណត់មួយចំនួន។ នៅក្នុងសេចក្តីអនុញ្ញាតនេះ គឺជាកម្មវិធីពិសេសមួយរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ ថៃ ដែលបានដាក់ចេញស្របពេលដែលរដ្ឋាភិបាលថៃ នៅបិទជើងហោះហើរសម្រាប់អ្នកដំណើរទូទៅនៅឡើយ

បើតាមអ្នកនាំពាក្យ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ថៃ រូបនេះ បានឲ្យដឹងទៀតថា បើលឿនបំផុតនោះកម្មវិធីពិសេសនេះ នឹងត្រូវចាប់អនុវត្តពីចុងខែកក្កដា ឆ្នាំ២០២០នេះហើយ តែបើមានបញ្ហាប្រែប្រួលជាក់ស្តែងណាមួយកើតឡើង គេអាចពិចារណាធ្វើការពន្យាពេលទៅមុនបន្តិចទៀត។

អាជ្ញាធរថៃ បានគូសបញ្ជាក់ថា ក្នុងរយៈពេលនេះថៃមានសមត្ថភាពទាចទទួលព្យាបាលអ្នកជំងឺបរទេសបានក្នុងចំនួន ០០០ នាក់ក្នុងមួយថ្ងៃ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print