ពលរដ្ឋអាមេរិកនាំគ្នាទៅទិញសៀវភៅ​និយាយអំពីអាថ៌កំបាំង​របស់លោកត្រាំនិងគ្រួសារ

ចែករំលែក៖

សៀវភៅដែលជាស្នាដៃសរសេររបស់ក្មួយស្រីបង្កើតរបស់ប្រធានាធិបតីដូណាល់ ត្រាំ ​ដោយក្នុងនោះបានរៀបរាប់អំពីរឿងសម្ងាត់ជាច្រើនរបស់លោកត្រាំ និងសមាជិកក្នុងក្រុមគ្រួសារ។ គ្រាន់តែដាក់លក់ជាសាធារណៈភ្លាម មានសៀវភៅដល់ទៅជាង១លានក្បាលហើយបានលក់ដាច់នៅលើទីផ្សារ​។
នាង Mary Trump ដែលជាអ្នកសរសេរសៀវភៅ​មានចំណងជើងថា « ជាច្រើននិងមិនដែលគ្រប់គ្រាន់៖ គ្រួសារខ្ញុំបានបង្កើតបុរសដែលមានភាពគ្រោះថ្នាក់បំផុតលើពិភពលោក»។ នាង Mary Trump ជាអ្នកឯកទេសស្តីពី​ចិត្តវិទ្យា។ ឳពុករបស់នាងគឺជាបងប្រុសច្បងគេបង្អស់របស់ប្រធានាធិបតីត្រាំ។
នៅក្នុងសៀវភៅនោះ នាង Mary Trump ​បានលើកឡើងពីលោកពូត្រាំរបស់នាង​ថា​​ ខ្វះការយល់ដឹង​ មិនតែប៉ុណ្ណោះ​ថែមទាំងបញ្ជាក់ថា លោកពូត្រាំធ្លាប់បន្លំក្នុងការប្រឡងដោយឲ្យអ្នកផ្សេងជួយប្រឡងជំនួស​។
ប៉ុន្តែ អ្នកនាំពាក្យសេតវិមាន អាមេរិកបានបញ្ជាក់ថា សៀវភៅរបស់នាង ​Mary Trump គឺជារឿងមិនពិតនោះឡើយ។
ក្រុមហ៊ុនបោះពុម្ភសៀវភៅ​Simon & Schuster បានបញ្ជាក់ថា​ ក្នុងថ្ងៃដំបូងដែលសៀវភៅនេះដាក់លក់ នៅថ្ងៃទី​១៤ ខែកក្កដា​ គឺបានលក់ដាច់ដល់ទៅ ៩៥០ពាន់ក្បាល ដែល​ជាចំនួនច្រើនបំផុតមិនធ្លាប់មាន​របស់ក្រុមហ៊ុនបោះពុម្ភផ្សាយខាងលើ​។
សៀវភៅរបស់នាង ​Mary Trump ជាផលិតផលទីពីរហើយបន្ទាប់ពី អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក​John Bolton បានចេញសៀវភៅស្តីពីសេតវិមាន ដោយបានលាតត្រដាងរឿងរ៉ាវជាច្រើនរបស់លោកត្រាំ ពេលដឹកនាំអាមេរិក។ ប៉ុន្តែសៀវភៅរបស់លោក​John Bolton លក់បានតែ ៧៨០​ពាន់ក្បាលប៉ុណ្ណោះ គឺតិចជាងអ្នកស្រី​ Mary Trump ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print