រូបភាពស្តីពីព្រះអាទិត្យដែលថតបានដោយយានអវកាស Solar Orbiter ថតពីទីតាំងគន្លងគោចររបស់ភពព្រះសុក្រ និងភព Mercury បង្ហាញពីការឆាបឆេះតូចៗ។
តាមសារព័ត៌មានGuardian ភ្លើងឆាបឆេះនោះគឺជាប្រភេទតូចៗនៃកាំរស្មីព្រះអាទិត្យដែលជាបាតុភូតមួយ អាចត្រូវបានគេសង្កេតឃើញជាមួយនឹងកែវពង្រីកពីផែនដី។ រូបភាពនេះត្រូវបានបញ្ជូនចេញពីយានអវកាស Solar Orbiter ក្នុងពេលបំពេញបេសកកម្មស្រាវជ្រាវ ដោយអង្គការអវកាសណាសា និងទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) សហការគ្នា។
ទាំងនោះជារូបភាពដែលថតចេញពីទីតាំងនៅជិតព្រះអាទិត្យបំផុតមិនធ្លាប់មានពីមុនមក។ បេសកកម្មរបស់យានអវកាសSolar Orbiter អាចជួយដល់ក្រុមអ្នកវិទ្យាសាស្ត្រ បកស្រាយបានថា ហេតុអ្វីបានជា លំហអាកាសរបស់ផ្កាយក្តៅជាងសីតុណ្ហភាពនៅលើផ្ទៃរបស់វា ដែលជាភាពប្លែកនៅក្នុងវិទ្យាសាស្ត្ររូបវិទ្យាប្រព័ន្ធព្រះអាទិត្យ។
រូបភាពថ្មីបំផុតស្តីពីផ្ទៃពិភពផ្កាយស្ថិតនៅចម្លោះកណ្តាលនៃប្រព័ន្ធព្រះអាទិត្យមានចម្ងាយ៧៧ លានគីឡូម៉ែត្រ ចន្លោះផ្កាយព្រះសុក្រ និងផ្កាយMercury។ រូបភាពដែលថតបានបង្ហាញឲ្យឃើញថា ចំណុចភ្លើងភ្លឹបភ្លែតតូចនោះ គឺមានទំហំដល់ទៅរាប់រយគីឡូម៉ែត្រ ហើយភ្លើងភ្លឹបភ្លែតនោះអូសបន្លាយតែប៉ុន្មាននាទីប៉ុណ្ណោះក៏បាត់ទៅវិញ ។
យានអវកាសSolar Orbiter ត្រូវចំណាយប្រាក់ដល់ទៅ១,៣ពាន់លានដុល្លារដើម្បីផលិតយាននេះ ហើយបានបាញ់បង្ហោះឡើងទៅកាន់ទីអវកាសនៅខែកុម្ភៈឆ្នាំ២០២០ ក្នុងគោលដៅថតរូបភាព ព្រះអាទិត្យ ពីទិសខាងជើងនិងខាងត្បូង នៃព្រះអាទិត្យ៕
https://youtu.be/Ef1E8CF_pZQ
ដោយ៖ ធី រីណា