កណ្ដាល: បុរសម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម ខណៈបើកម៉ូតូមិនប្រកាន់ស្ដាំ ជ្រុលទៅបុកជាមួយរថយន្តធុនធំពេញមួយទំហឹង នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ.ឡាំ វ៉ិច ភេទប្រុស.អាយុ៥៣ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ:លក់ដូរ ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥.ស៊េរីឆ្នាំ២០១៥ ពណពណ៍ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1R 6151។ ចំណែកភាគីខាងរថយន្តម៉ាក(FUSO) ពណ៍ខៀវ.ពាក់ស្លាកលេខ កំពុងស្ពឺ 3A 1787 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់ស្រមោល។
ប្រភពដដែលបន្តថា នៅថ្ងៃទីខែឆ្នាំកើតហេតុគេបានឃើញជនរងគ្រោះបើកបរម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីត្បូងទៅជើង(ជ្រៃធំ -តាខ្មៅ)លុះបើកមកដល់ចំនុចកើតហេតុក៍បានបើករេចង្កូតមកឆ្វេង(មិនប្រកាន់ស្ដាំ) ក៏បានបុកជាមួយរថយន្តខាងលើម៉ាកFUSO ដែលកំពុងបើកបរបញ្ច្រាស់ទិសគ្នា (ពីជើងទៅត្បូង តាខ្មៅ ជ្រៃធំ)បណ្តាលអោយដួលបោកក្បាលទៅនឹងផ្លូវស្លាប់តែម្តង។ចំនែកអ្នកបើកបររថយន្ដបានទុករថយន្តចោលរួចរត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីបានទទួលពត៌មាននេះភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការវាស់វែងរួចសន្និដ្ឋានថា ករណីខាងលើនេះ គឺបណ្ដាលមកពីអ្នកបើកបរម៉ូតូបើកបរដោយមានការធ្វេសប្រហែស ខ្ជីខ្ជា ខ្ខ្វះការប្រុងប្រយ័ត្ន (មិនប្រកាន់ស្តាំ)ទើបបណ្តាលអោយមានគ្រោះថ្នាក់កើតឡើង ។ចំណែកឯរថយន្ដ បើកបរកខ្វះការប្រុងប្រយ័ត្ន។
បច្ចុប្បន្ន មធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបាននគរបាលជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់។ ចំណែកសាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕