អភិបាលខណ្ឌដូនពេញ ចុះបិទហាងបារបារាំងយីហោ Wild Orchid Bar ក្រោយបង្កសំលេងរំខានដល់បងប្អូនប្រជាពលរដ្ឋរស់នៅជិតខាង

ចែករំលែក៖

ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅល្ងាចថ្ងៃអាទិត្យ១៤រោច ខែអាសាឍឆ្នាំជូត ទោស័ក.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង ១៧និង០០នាទីបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបិទទីតាំងអាជីវកម្មបារបារាំងយីហោ Wild Orchid  Bar មានទីតាំងផ្លូវលេខ១៣៦ ភូមិ១២ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ជាបណ្តោះអាសន្ន ដោយមូលហេតុ បង្កសំលេងរំខានដល់បងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញទីតាំងខាងលើនេះ និងតែងតែឈ្លោះប្រកែកគ្នាជារឿយៗផងដែរ

ក្នុងប្រតិបត្តិការនោះ លោកអភិបាលខណ្ឌ បានឲ្យដឹងថា បន្ទាប់ពីមានពាក្យបណ្តឹងពីប្រជាពលរដ្ឋជិតខាងរាយការណ៍ថា ទីតាំងហាងបារបារាំងយីហោ Wild Orchid  Bar តែងតែបង្កសំលេងរំខានដល់អ្នកជិតខាង និង មិនចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ​-១៩តាមការណែនាំរបស់ អាជ្ញាធរខណ្ឌ ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ទើបលោកដឹកនាំកម្លាំងចម្រុះចុះផ្អាកអាជីវកម្មតែម្តង

ក្រោយប្រតិបត្តិការរួច ជាក់ស្តែងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក៏បានសម្រេចបិទអាជីវកម្ម Wild Orchid  Bar ជាបណ្ដោះអាសន្ន ដើម្បីជាការព្រមាន ក្នុងករណីនៅតែបន្តលួចលាក់បើកអាជីវកម្មខាងលើ បង្កសំលេងរំខានដល់បងប្អូនប្រជាពលរដ្ឋជិតខាងទៀតនោះ រដ្ឋបាលខណ្ឌ នឹងអនុវត្តវិធានការរដ្ឋបាល ចុះដកហូតសម្ភារៈផ្សេងៗ ដោយមិនទទួលខុសត្រូវរាល់ការខូចខាត ឬបាត់បង់ ព្រមទាំងឈានដល់ការបិទអាជីវកម្មស្ថាពរ បន្ថែមទៀត ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print