Update ៖ មរណភាព​ព្រឹទ្ធាចារ្យ ព្រីង សាឃន ជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃរបស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ់៖វីរសិល្បករកម្ពុជាគឺលោក​ព្រឹទ្ធាចារ្យ ព្រីង សាឃន បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងជន្មាយុ៨០ឆ្នាំ ដោយជរាពាធ។ មរណភាពរបស់លោកបានបន្សល់ទុក្ខនៅការសោកស្តាយជាខ្លាំងព្រោះតែលោកគឺជាសាស្ត្រាចារ្យនៅសាលាវិចិត្រសិល្បៈដែលមានជំនាញខាងភាពយន្ត របាំ ល្ខោនយីកេ និងទេពកោសល្យជាច្រើនទៀត។
ព្រឹទ្ធាចារ្យ ព្រីង សាឃន ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុកជាមរតកមនុស្សរស់ផ្នែកសិល្បៈ។សពរបស់លោកព្រឹទ្ធាចារ្យត្រូវបាន​ហែ​ទៅ​ចេញ​ពី​គេហដ្ឋាន​ ក្នុង​សង្កាត់​បឹងកេងកង​១ ឆ្ពោះ​ទៅ​កាន់​វត្ដ​ឬស្សីស្រស់ ស្ថិតនៅ​ខណ្ឌ​ច្បារ​អំពៅ រាជធានីភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី២០ ខែ​កក្កដា នេះ ។យោងតាមសាច់ញាតិ​របស់​លោក​ព្រឹទ្ធាចារ្យ បាន​បញ្ជាក់ ​ថា ពិធី​បុណ្យ​នៅ​គេហដ្ឋានចង្អៀតពិបាកទើប​ក្រុម​គ្រួសារ​បាន​រៀបចំ​ហែ​ទៅ​កាន់​វត្ដ​ឫស្សី​ស្រស់​។​ ដើម្បីធ្វើបុណ្យតាមប្រពៃណីបន្ដ និងឈានទៅដល់ធ្វើពិធីបូជាសពនៅថ្ងៃពុធ ទី២២ ខែ កក្កដាឆ្នាំ ២០២០។

គេសង្កេតឃើញមាន​សិល្បករ-សិល្ប​ការិនី​ជា​ច្រើន​ដែរ​ដែល​មាន​ការ​សោក​ស្ដាយ​នូវ​ទេពកោសល្យ និង​រូប​លោក​ផ្ទាល់​មិន​ចាញ់​សាច់​ញាតិ​ប៉ុន្មាន​ឡើយក្រោយពីទទួលដំណឹងមរណភាពរបស់លោកព្រឹទ្ធាចារ្យ ព្រោះតែជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃរបស់កម្ពុជា។ លោកព្រឹទ្ធាចារ្យធ្លាប់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យសិល្បៈ ខណៈមហាជនក៏ធ្លាប់បានស្គាល់លោកព្រឹទ្ធាចារ្យលើការសម្តែងល្ខោនបាសាក់ យីកេ
ដែលភាគច្រើនលោកសម្ដែងជាតួឥសី និងចាស់ព្រឹទ្ធាចារ្យពិសេសតួតាជូជក់ ក្នុងរឿងព្រះវេសន្ដរ ចាប់តាំងពីអំឡុងឆ្នាំ១៩៨០មកម៉្លេះ។ លោកក៏ធ្លាប់បានចូលរួមសម្តែងក្នុងភាពយន្តខ្នាតធំជាច្រើនផងដែរដូចជារឿង “ទុំទាវ” រឿង”នាងសក់ពស់” រឿង”ថ្មរាំ”ជាដើម”៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print